កម្ពុជា​-​ថៃ​ចែករំលែក​បទពិសោធន៍​ស្ដារនីតិសម្បទា​អ្នកញៀន​ថ្នាំ​

09-08-2018 6:00 pm 229

អង្គភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា និង​អគ្គនាយកដ្ឋាន​សុខាភិបាល​ថៃ នៅ​ថ្ងៃទី​៩ ខែ​សីហា នេះ បានរៀបចំ​សិក្ខាសាលា​មួយ ស្តីពី​ការព្យាបាល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ក្នុង​គោលបំណង​ចែករំលែក​បទ​ពី​សោធន៍​បន្សាប​គ្រឿងញៀន និង​ស្ដារនីតិសម្បទា​អ្នកញៀន​ថ្នាំ​ទៅ​គ្នា​ទៅវិញទៅមក​។ ក្នុងនោះ​ភាគី​ទាំងពីរ​លើកឡើង​ផងដែរ ពី​ការប្ដេជ្ញា​សហការគ្នា​ជំរុញ​សកម្មភាព​ផ្ដាច់​គ្រឿងញៀន​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។​

​បើតាម​ការ​ឲ្យដឹងពី​លោកមាស វិរិ​ទ្ធ អ្នកប្រើប្រាស់​គ្រឿងញៀ ន និង​បទល្មើស​ផ្សេងៗ​មាន​ការថយចុះ ។ លោក​ថា ឆមាស​ទី​១ ២០១៨ នេះ កម្ពុជា​មាន​អ្នកញៀន​ថ្នាំ​ចំនួន​១៣,៧៤៨​នាក់ ក្នុងនោះ​អ្នក​ដែល​កំពុង​ទទួល​សេវា​ព្យាបាល​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ មាន​ចំនួន​៣,២៣១​នាក់ និង​អ្នក​ប្រើ​គ្រឿង ញៀន​មិនទាន់​ទទួលបាន​ការព្យាបាល​មាន​ចំនួន​២,៣០៨​នាក់​។ ដោយឡែក អ្នក​ប្រើ​គ្រឿងញៀន​ដែល​កំពុង​បន្សាប​ព្យាបាល នៅតាម​មណ្ឌល​បណ្តោះអាសន្ន​របស់​រដ្ឋ​និង​ឯកជន មាន​ចំនួន​៤,០២៨​នាក់ ។​

​តាម​របាយការណ៍ របស់​អគ្គលេខាធិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​បង្ហាញថា  អ្នកប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា គឺ​ស្ថិតក្នុង​វ័យ​១៨​ឆ្នាំទៅ​៣៥​ឆ្នាំ ដែលមាន​រហូតដល់​៨៣​ភាគរយ​នៃ​ចំនួន​អ្នកប្រើប្រាស់​គ្រឿងញៀន​សរុប​៕

ព័ត៌មានផ្សេងទៀត