រដ្ឋបាល​ខេត្ត​កោះកុង​ផ្តល់​ទីតាំង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​ដល់​សិស្ស​ប្រឡង​បាក់​ឌុប​

09-08-2018 5:33 pm 253

ក្នុង​សេចក្តីជូនដំណឹង​ស្តីពី​ការ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់ សិស្សានុសិស្ស​ដែល​ចូលរួម​ប្រឡង​បាក់​ឌុប នា​ថ្ងៃ​ទី ២០-២១​ខែ​សីហា ឆ្នាំ​២០១៨​។ ក្នុងនោះ រដ្ឋបាល​ខេត្ត​កោះកុង​បាន​ផ្តល់​កន្លែង​ស្នាក់នៅ​ចំនួន ២​ទីតាំង​៖ ដោយ​ទី​តាំងទី​១ គឺ​នៅ​សាលាខេត្ត​កោះកុង​ចាស់​ ភូមិ​១​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ចំណែក​ទី​តាំងទី​២ នៅ​សាលា​កាកបាទក្រហមកម្ពុជា ខេត្ត​កោះកុង ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ។ 

​គួរបញ្ជាក់​ថា ការប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា នា​សម័យ​ប្រឡង​២០ សីហា​នេះ មាន​បេក្ខជន​ប្រឡង​សរុប​១១៧.០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ ចែកចេញ​ជា​៤៧១៦​បន្ទប់​នៅ​ទូទាំង​ប្រទេស​៕ 

ព័ត៌មានផ្សេងទៀត