ដីក្នុងតំបន់ខ្លះនៃក្រុងព្រះសីហនុអាចមានតម្លៃជាង៤.៥០០$ក្នុងមួយម៉ែត្រការ៉េ

09-08-2018 4:52 pm
ហាងចិន ដែលកំពុងរីកដុះដាល​នៅក្រុងព្រះសីហនុ ។ រូបថតពី Cambonomist ។

បច្ចុប្បន្នតម្លៃដីនៅតំបន់ខ្លះក្នុងក្រុងព្រះសីហនុបានឡើង ស្ទើរតែស្មើនឹងតម្លៃដីនៅសង្កាត់បឹងកេងកងនៃរាជធានីភ្នំពេញទៅហើយ ។ កន្លែងខ្លះកាលពីអំឡុង ខែសីហា ឆ្នាំ ២០១៧ លក់ក្នុងតម្លៃ ១.៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េពេលនេះបានឡើងដល់ជាង ៣.០០០ ដុល្លារ ។ នេះបើតាមអគ្គនាយិកាក្រុមហ៊ុន Amatak Property Service អ្នកស្រី តាំង ហួរ ស្រង់សម្តីដោយភ្នំពេញប៉ុស្តិ៍ ។

អ្នកស្រីបន្តថា តំបន់ដែលទាក់ទាញជាងគេ គឺនៅក្បែរជើងភ្នំបែរមុខទៅមាត់សមុទ្រ ដែលត្រូវបានជនជាតិចិន គិតថាជាដីហុងស៊ុយ ខណៈកន្លែងខ្លះ អាចលោតលើសពី ៤.៥០០ ដុល្លារក្នុង១ម៉ែត្រការ៉េ ។

លោក សន សៀប នាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត អះអាងថា តម្លៃដីក្នុងក្រុងព្រះសីហនុ នឹងបន្តកើនឡើងទៀត ដោយសារកត្តាភូមិសាស្ត្រ និងនយោបាយមានស្ថិរភាពល្អ ៕

ព័ត៌មានផ្សេងទៀត