អីុរ៉ង់​​ប្រាប់​​កូរ៉េខាងជើង​ថា​​មិនអាច​​ទុកចិត្ដ​​អាមេរិ​ក​បាន​ទេ​

09-08-2018 4:14 pm
ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានី

​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូ​ហានី បាន​ប្រាប់​ដល់​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង​ថា មិនអាច​ទុកចិត្ដ​អាមេរិ​កបាន​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទី​ក្រុងតេអេ​រ៉ង់ ស្របពេល​អាមេរិក​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង រំលាយចោល​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ នៅក្នុង​កិច្ច​ជំនួប​កាលពី​ថ្ងៃ​ពុធ រវាង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ និង​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង លោក​ប្រធានាធិបតី​បាន​លើកឡើងថា អ្វីដែល​រដ្ឋបាល​អាមេរិក​បាន​អនុវត្ដ​ថ្មីៗ​នេះ បានធ្វើឲ្យ​អាមេរិក​ក្លាយជា​ប្រទេស​ទុកចិត្ដ​លែងបាន ព្រោះ​សកម្មភាព​របស់គេ​នៅ​នៅ​ជុំវិញ​ពិភពលោក មិន​បំពេញ​តាម​កាតព្វកិច្ច​របស់គេ​ឡើយ​។​

​សូមបញ្ជាក់ថា ការអះអាង​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ ធ្វើឡើង​ស្របពេល​ទំនាក់ទំនង​អាមេរិក​-​អ៊ីរ៉ង់​កំពុង​តានតឹង​ខ្លាំង ក្រោយ​លោក​ដូណាល់ ត្រាំ​ប្រកាស​ដក​អាមេរិក ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចុះ​ក្នុង​ឆ្នាំ​២០១៥​។ បន្ថែម​លើ​នេះ លោក​ដូណាល់ ត្រាំ​បាន​សើរើ​ដាក់ទណ្ឌកម្ម​ជាថ្មី​លើ​អ៊ីរ៉ង់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត