ក្រសួង​អប់រំ​ធ្វើកំណែទម្រង់​បន្ថែម​ផ្ដោតលើ​យុវជន និង​ប្រព័ន្ធ​ឌីជីថល

09-08-2018 4:07 pm 214
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ពិធី​ប្រកាស​សម្ពោធ​ដាក់ឲ្យអនុវត្តន៍​គម្រោ​ង​សាកល្បង កម្មវិធីសិក្សា​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​សម្រាប់​យុវជន​នៅ​ថ្ងៃទី​០៨ សីហា លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​លើកឡើងថា កំណែទម្រង់​ការអប់រំ​ត្រូវ​រៀបចំ​អនុវត្តន៍​ឲ្យមាន​ភាពទាក់ទាញ​។ ទាក់ទាញ​ដោយ​លោក​សំដៅ​ដល់​ការអភិវឌ្ឍ​យុវជន​ផ្សារភា្ជប់​ទៅនឹង​ប្រព័ន្ធ​ឌីជីថល ស្របទៅតាម​ការរីកចម្រើន​បច្ចេកវិទ្យា​ទំនើប​.....

​លោក​ហង់ ជួន​ណារ៉ុន​៖

បើតាម​លោក​រដ្ឋមន្ត្រី​ចុង​អាណត្តិ​នៃ​ក្រសួង​អប់រំ​រូបនេះ​បាន​អះអាង​ដែរថា កន្លងមក​យុវជន​មាន​ការចូលរួម​ច្រើន​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ក្នុង​ការប្រកួតប្រជែង​នានា ដែល​នេះ​នឹង​ធ្វើឲ្យ​យុវជន​អាច​ប្រឡងប្រណាំង​ជាមួយ​យុវជន​ក្នុង​តំបន់ និង​អន្តរជាតិ​....

​លោក​ហង់ ជួន​ណារ៉ុន​៖

ដើម្បី​ជំរុញ​កំណែទម្រង់​វិស័យ​អប់រំ​ឲ្យ​កាន់តែ​ប្រសើរឡើង ស្របតាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​យុវជន​ជំនាន់​ថ្មី រដ្ឋាភិបាល​តាមរយៈ​ក្រសួង​អប់រំ និង​ក្រសួង​ប្រៃសណីយ៍​បានសម្រេច​ដាក់ឲ្យ​ដំណើរការប្រព័​ន្ធ​នៃ​ការតភ្ជាប់​ឌីជីថល​តាម​សាលា​វិទ្យាល័យ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​សិស្ស​ទទួលបាន​ជំនាញ​ច្បាស់លាស់​មួយ មុន​ពួកគេ​រៀន​នៅ​មហាវិទ្យាល័យ​។ 

​គិត​មកដល់ពេលនេះ គម្រោង​បណ្ដុះបណ្ដាល​សិស្ស​តាម​ប្រព័ន្ធ​ឌីជីថល និង​ការតភ្ជាប់​បណ្ដាញ Wi-Fi​សាធារណៈ​តាម​សាលារៀន ត្រូវបាន​ដាក់ឲ្យអនុវត្ត​ន៍សាក​ល្ប​ង​ក្នុង​សាលា​ចំនួន​៣ គឺ​នៅ​វិទ្យាល័យ​ចំនួន​២​ក្នុង​ខេត្តកំពង់ឆ្នាំង និង​នៅ​ខេត្តកំពង់ស្ពឺ​ចំនួន​១​វិទ្យាល័យ​។ គម្រោង​នេះ​ក៏​នឹង​បន្ត​ពង្រីក​ឲ្យដល់​២០​សាលា​ទូទាំងប្រទេស​ត្រឹម​ឆ្នាំ​២០២០​។​

​ផ្អែក​តាម​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​ក្នុង​ការបង្កើត​សាលារៀន​ជំនាន់​ថ្មី តាមរយៈ​ការផ្ដល់សេវា​អ៊ីនធឺណិត​ល្បឿន​លឿន លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​បាន​បំពេញតម្រូវការ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ចំណេះដឹង​ថ្មីៗ ដែលមាន​ប្រយោជន៍​ដល់​ការអប់រំ​។ ជាមួយគ្នានេះ ក៏​អាច​ទទួលបាន​ការវិនិយោគ​ខ្ពស់ ផ្សារភ្ជាប់​ស្ដង់ដារ​ថ្មី មាន​គណ​ន័យ​ភាព និង​អភិបាលកិច្ច​ល្អ ព្រមទាំង​ស្ដង់ដារ​វិជ្ជាជីវៈ​សម្រាប់​ការសិក្សា​សតវត្សរ៍​ទី​២១​ផងដែរ​៕

ព័ត៌មានផ្សេងទៀត