ក្រសួងស្នើពលរដ្ឋប្រុងប្រយ័ត្នស្របពេលជំនន់ទន្លេនឹងបន្តហក់ឡើង

09-08-2018 2:48 pm

ស្ថានភាពកម្រិតទឹកជំនន់ទន្លេនៅកម្ពុជា នឹងបន្តកើនឡើងមួយកម្រិត ដែលព័ត៌មាន ចាត់ទុកជាសេចក្តីជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួធនធានទឹក នៅរសៀលថ្ងៃទី៩ សីហា ។

តាមការព្យាករ ក្នុងរយៈពេល១ ឬ ២ថ្ងៃទៀត ជំនន់ទន្លេខេត្តស្ទឹងត្រែងនឹងកើនឡើងដល់កម្ពស់ ១០,៧៩ម៉ែត្រ ខ្ពស់ជាងកម្រិតកម្ពស់ប្រកាសអាសន្ន ១០,៧០ម៉ែត្រ ។

ដោយឡែក ក្នុងរយៈពេល២ ឬ ៣ថ្ងៃទៀត នៅខេត្តក្រចេះ ទឹកនឹងកើនឡើងដល់កម្ពស់ ២១,៩៦ម៉ែត្រ ខណៈកម្រិតកម្ពស់ប្រកាសអាសន្នមានកម្ពស់ ២២,០០ម៉ែត្រ ។

ចំណែកឯនៅខេត្តកំពង់ចាម ក្នុងរយៈពេល៣ ឬ ៤ថ្ងៃទៀត ទឹកនឹងកើនឡើងដល់កម្ពស់ ១៥,២៨ម៉ែត្រ ខ្ពស់ជាងកម្រិតកម្ពស់ទឹកប្រកាសអាសន្ន ១៥,២០ម៉ែត្រ ។

ចំពោះទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ទឹកនឹងបន្តកើនឡើងសន្សឹមៗបន្ថែម រីឯបឹងទន្លេសាប ទឹកមានកម្ពស់ ៥,៣៣ម៉ែត្រ ពោលគឺនៅមានលទ្ធភាពស្រូបយកទឹកជំនន់បានច្រើនបន្ថែមទៀត ៕ 

ព័ត៌មានផ្សេងទៀត