កង់​ទាំង​៩​​ប្រភេទ​​ទើប​អភិវឌ្ឍ​ថ្មី​​មាន​សតម្ថភាព​​មិនធម្មតា​

09-08-2018 1:41 pm 447
រូបភាព​កង់ម្យ៉ាងដូចជាស្គី

​កង់​គឺជា​ប្រភេទ​យានជំនិះ​ម្យ៉ាង ដែល​យើង​អាច​ប្រើប្រាស់​សម្រាប់​ធ្វើដំណើរ ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយទៀត​។ កង់​ក៏​អាច​ប្រើប្រាស់​សម្រាប់​ការ​ហាត់ប្រាណ​បាន​ផងដែរ​។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​ផលិត​កង់​បាន​កែច្នៃ​ជា​ប្រភេទ​កង់​ផ្សេងៗ​គ្នា​កាន់តែ​ទំនើប ស្រស់ស្អាត និង​ប្រើប្រាស់​សម្រាប់​មុខងារ​ផ្សេងៗ​។ យើង​សូម​បង្ហាញ​កង់​៩​ប្រភេទ ដែល​ទើប​ត្រូវបាន​អភិវឌ្ឍ​ថ្មី​មាន​សមត្ថភាព​មិនធម្មតា​។​

១ ប្រភេទ​កង់​អាច​ជិះ​លើ​ទឹកបាន​

២ ប្រភេទ​កង់​អាច​ជិះ​លើ​ទឹកកក​បាន​ដូចជា​ស្គី​

៣ ប្រភេទ​កង់​អាច​ជិះ​ជា​លក្ខណៈ​ហាត់ប្រាណ វា​រំកិល​ឡើង​ទៅលើ​ដូចជា​ជណ្ដើរ​យន្ដ​

៤ ប្រភេទ​កង់​ដូចជា​កង់​អគ្គិសនី ដែលមាន​ជំនួយ​ដល់​ល្បឿន​

៥ ប្រភេទ​កង់​មាន​កង់​បី ហើយ​មាន​រាងដូចជា​រថយន្ដ​អគ្គិសនី​

៦ ប្រភេទ​កង់​ធាក់​បាន​ទាំង​ដៃ​ទាំង​ជើង ជំនួយ​ដល់​ការ​ហាត់ប្រាណ​

៧ ប្រភេទ​កង់​ដក​តួ​វា​បាន​

៨ ប្រភេទ​កង់​ធាក់​ពី​ចំហៀង​

៩ ប្រភេទ​កង់​ដូច​ជាស្គី​ជិះ​លើផ្លូវ មាន​កង់​តូច​ពីរ​និង​កង់​ធំ​មួយ ប៉ុន្ដែ​គ្មាន​កែប​៕

សូមទស្សនា​វីដេអូ​ខាងក្រោម​ពីប្រភេទ​កង់នីមួយៗ៖

ព័ត៌មានផ្សេងទៀត