មន្ត្រីការទូត​ពីរ​ប្រទេស​ស្នើ​កម្ពុជា​គាំទ្រ​ជា​អគ្គលេខាធិការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​

09-08-2018 10:51 am

​នៅ​ថ្ងៃទី​០៩ ខែសីហា​នេះ រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​រ៉ូ​វ៉ាន់ដា និង​សាធារណរដ្ឋ​ហ្គី​ណេ មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ដើម្បី​ស្វែងរក​ការគាំទ្រ​សម្រាប់​បេក្ខភាព​ជា​អគ្គលេខាធិការ​នៃ​ក្របខ័ណ្ឌ​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​។ ជំនួប​របស់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ស្ថិតក្នុង​តំបន់​អាហ្វ្រិក​នេះ​ធ្វើឡើង​ជាមួយ​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​ខ្មែរ​។ 

បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​នេះ ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង និង​ការស្វែងយល់​ការគាំទ្រ​របស់​កម្ពុជា ចំពោះ​បេក្ខភាព​អគ្គលេខាធិការ​អង្គការ​ក្រុម​និយាយ​ភាសា​បារាំង ដែល​ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​ខាងមុខនេះ នៅ​ប្រទេស​អា​ម៉េនី​៕

ព័ត៌មានផ្សេងទៀត