ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​​រញ្ជួយ​ដី​​នៅ​ឥណ្ឌូនេស៊ី​​អាច​កើន​ដល់​​៣០០​នាក់​

09-08-2018 9:07 am 702
រូបភាពរងគ្រោះ​ដោយសាររញ្ជួយដី​នៅឥណ្ឌូនេស៊ី

​មន្ដ្រី​គ្រប់គ្រង​គ្រោះមហន្ដរាយ​ឥណ្ឌូនេស៊ី​បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​នៅ​កោះ​Lombok អាច​នឹង​កើន​ដល់​៣០០​នាក់​។ អាជ្ញាធរ​បានប្រកាសថា​តួលេខ​អាជ្ញាធរ​ទទួលបាន​ពេលនេះ គឺមាន​មនុស្ស​ស្លាប់​ន​១៣១​នាក់ និង​ប្រមាណ​១,៤០០​នាក់​រងរបួស ប៉ុន្ដែ​នៅមាន​មនុស្ស​ជាច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។ ក្រុម​ជួយសង្គ្រោះ​ដែលមាន​ការគាំទ្រ​ពី​មន្ដ្រីប៉ូលិស ទាហាន ក្រុម​ពន្លត់អគ្គីភ័យ កំពុង​ប្រើប្រាស់​ម៉ាស៊ីន​ដើម្បី​គាស់​កាយ​គំនរ​បាក់បែក ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន​។​

​ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ ដោយ​ដកស្រង់​ប្រភពពី​មន្ដ្រី​ក្នុង​តំបន់​ម្នាក់​ថា មនុស្ស​ជាង​៣០០​នាក់​បាន​ស្លាប់​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ គឺ​នៅ​ភាគ​ខាងជើង​កោះ​Lombok ព្រមទាំង​បាន​បំផ្លាញ​ផ្លូវថ្នល់ ធ្វើឲ្យ​ក្រុម​ជួយសង្គ្រោះ​ពិបាក​ចូល​ទៅដល់​ទីតាំង មាន​ជនរងគ្រោះ​ជាប់​នៅ​ទីនោះ​។ សូមបញ្ជាក់ថា រញ្ជួយ​ដី​កម្រិត​៦.៩​រ៉ិ​ច​ទ័របាន​វាយប្រហា​រកោះ​Lombok​កាលពី​ព្រឹក​ថ្ងៃទី​០៥​សីហា​៕​

ព័ត៌មានផ្សេងទៀត