ធ្វើយ៉ាងណា​​ទើប​អាច​​ប្រើប្រាស់​​កុំព្យូទ័រ​​បានយូរ​​មិន​ងាយ​ខូច​?

08-08-2018 4:13 pm 384
រូបភាពកុំព្យូទ័រ

​ទាំងអស់គ្នា​ប្រហែលជា​ឆ្ងល់​ហើយ​ថា ហេតុអ្វី​បាន​កុំព្យូទ័រ​របស់​យើង​ប្រើ​មិន​បានយូរ តែ​កុំព្យូទ័រ​គេ​ផ្សេង​ប្រើ​បានយូរ​ជាង​? ដើម្បី​ជា​ចំណេះដឹង​បន្ថែម យើង​សូម​បង្ហាញ​នូវ​គន្លឹះ​ខ្លះៗ ដែល​អាចជួយ​ឲ្យ​កុំព្យូទ័​ររបស់​យើង​ប្រើប្រាស់​បានយូរ​ឆ្នាំ​។​

១ ត្រូវ​សម្អាត​កុំព្យូទ័រ​របស់​អ្នក​ជាប្រចាំ

​អ្នក​ត្រូវ​សម្អាត​កុំព្យូទ័រ​របស់​អ្នក​ជាប្រចាំ ព្រោះ​អាចមាន​ធូលី​ដី​ចូលទៅក្នុង​កុំព្យូទ័រ​របស់​អ្នក​បន្ដិច​ម្ដងៗ ជាហេតុ​ធ្វើឲ្យ​ឆាប់​ឡើង​កម្ដៅ ហើយ​រហូតដល់​មានការ​Error​នូវ​Hardware​របស់​វា​តែម្ដង​។ ម្យ៉ាងវិញទៀត​យើង​អាច​សម្គាល់​បាន​ថា​នៅពេលដែល​កុំព្យូទ័រ​មាន​ធូលី​ដី​ច្រើន នោះ​វា​បង្កឲ្យមាន​ជា​សំឡេង​រំខាន​មកក្រៅ​តែម្ដង ។​

២ កុំ​បើក​កុំព្យូទ័រ​ចោល​យូរ​

​ការបើក​កុំព្យូទ័រ​ទុកចោល​យូរ អាច​បង្ក​ឲ្យ​វា​ឡើង​កម្ដៅ​ខ្លាំង ជា​ហានិភ័យ​មួយ​ដល់​ផ្នែក​Hardware​របស់​វា​។ យើង​គួរ​បិទ​វា​នៅពេល​ឈប់​ប្រើ ដែល​អាចជួយ​សន្សំសំចៃ​ដល់​ថាមពល​អគ្គិសនី​ផងដែរ​។​

៣ ប្រើប្រាស់​RAM និង Hard Disk ឲ្យ​សមស្រប​ទៅតាម​តម្រូវការ​

​យើង​ដឹង​ហើយ​ថា​RAM​និង​Hard Disk ជា​តួអង្គ​យ៉ាងសំខាន់​ក្នុង​ការផ្ទុក និង​បញ្ជូន​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​។ ដូច្នេះ​ត្រូវ​ប្រើប្រាស់​វាឲ្យ​សម​ទៅនឹង​ទំហំ​ការងា​ររបស់​យើង​។​

៤ ទីកន្លែង​

​យើង​គួរ​ជ្រើសរើស​ទីកន្លែង​ដែលមាន​បរិយាកាស​ត្រជាក់ ព្រោះ​អាចជួយ​សម្រួល​ដល់​CPU ក្នុង​ការកាត់បន្ថយ​កម្ដៅ​បាន​មួយកម្រិត​។ ម្យ៉ាងទៀត​គួរ​ជ្រើសរើស​ទីតាំង​ដែល​ទូលាយ ចៀសវាង​យក​របស់​អ្វីមួយ​មក​បាំង​នៅ​ទីតាំង​កង្ហារ​ជះ​ខ្យល់​ចេញពី​ម៉ាស៊ីន​។​

៥ ប្ដូរ​មក​ប្រើ SSD (Solid State Drive) 

​ប្រសិនបើ​យើង​មានលទ្ធភាព​គួរ​ប្ដូរ​ពី​ការប្រើ​Hard Disk​មក​ប្រើ​SSD​វិញ ព្រោះ SSD ឬ​ហៅ​ពេញ​ថា Solid State Drive គឺជា​បន្ទះ​ឈីប សម្រាប់​ផ្ទុក​ទិន្នន័យ ដែលមាន​ល្បឿន​លឿន ធន់ ស៊ី​ភ្លើង​តិច ដែល​មានតម្លៃ​ថ្លៃ​ជាង Hard Disk ធម្មតា ហើយ​ជាទូទៅ​យើង​ឃើញ​SSD​ត្រូវបាន​បំពាក់​នៅលើ កុំព្យូទ័រ ដោយ​ប្រើ​សម្រាប់​ផ្ទុក​ហ្គេម កម្មវិធី ឬ​ឯកសារ ដែល​អ្នក​ត្រូវ​ធ្វើការ​ជាមួយ ដើម្បីឲ្យ​ការប្រើប្រាស់​កាន់តែ​លឿន ម្យ៉ាងវិញទៀត​តម្លៃ​របស់​វា​គឺ​ថ្លៃ​គ្រាន់បើ​ផងដែរ ៕

​ប្រភពពី​៖ antkh

ព័ត៌មានផ្សេងទៀត