លោក​ដូណាល់ ត្រាំ​​ប្រកាស​​ព្រមាន​​ដល់​អន្ដរជាតិ​​ចំពោះ​ការធ្វើ​​ពាណិជ្ជកម្ម​​ជាមួយ​អ៊ីរ៉ង់​

08-08-2018 11:48 am 415
ប្រធានាធិបតីអាមេរិក(ឆ្វេង)​និងប្រធានាធិបតីអ៊ីរ៉ង់

​បន្ទាប់ពី​ទណ្ឌកម្ម​ថ្មី​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​០៧​សីហា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ព្រមាន​ដល់​ពិភពលោក​ឲ្យ​ប្រឆាំងការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​។ ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មី​អាមេរិក​ដាក់​បន្ទាប់ពី​លោក​ត្រាំ ប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ខែ​ឧសភា​។ ការសម្រេចចិត្ដ​បែបនេះ ដោយសារតែ​លោក​ថា​អ៊ីរ៉ង់​លួច​បន្ដ​កម្មវិធី​នុយក្លេអ៊ែ​រ និង​បាន​គាំទ្រ​ដល់​ក្រុម​ភេរ​វករ​។ ក្រោយពី​ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ហើយ លោក​ត្រាំ​ថា​នឹង​ដាក់ទណ្ឌកម្ម​ជាថ្មី​លើ​អ៊ីរ៉ង់​។ ដូច្នេះ​ទណ្ឌកម្ម​ដែល​ទើប​ចូល​ជា​ធរមាន​នៅពេលនេះ ជា​អ្វីដែល​លោក​ត្រាំ​បាន​ប្ដេជ្ញា​កន្លងមក ហើយ​ស្របពេល​ជាមួយគ្នា​លោក​ត្រាំ​ក៏​បានប្រកាស​ព្រមាន​ដល់​ពិភពលោក ឲ្យ​ពិចារណា​ឡើងវិញ​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​៕

ព័ត៌មានផ្សេងទៀត