លោក​ណា​ជីប រ៉ា​ហ្សាក់​​ត្រូវ​ចោទប្រកាន់​ពី​បទលាង​​លុយ​កខ្វក់​

08-08-2018 9:19 am 505
រូបភាព​លោកណាជីប រ៉ាហ្សាក់​(កណ្ដាល)​ពេលចូលបំភ្លឺ

​អតីត​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សាក់ ត្រូវបាន​ចោទប្រកាន់​បី​ករណី​នៅ​ថ្ងៃទី​០៨​សីហា​នេះ ករណី​លាងលុយកខ្វក់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ម៉ាឡេស៊ី​1MDB​។ លោក​ណា​ជីប​ដែលមាន​វ័យ​៦៤​ឆ្នាំ​ហើយ​នោះ ត្រូវបាន​គណៈកម្មាធិកា​រ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី កោះហៅ​កាលពី​ថ្ងៃទី​០៧​សីហា​ដើម្បី​សាកសួរ​ជាថ្មី​។ ការសាកសួរ​ធ្វើឡើង​ប្រមាណ​៤៥​នាទី​។ សូមបញ្ជាក់ថា លោក​ណា​ជីប​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​កាលពី​ខែ​មុន ដោយ​លោក​រង​ការចោទប្រកាន់ថា​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ រំលោភ​អំណាច ទាក់ទង​នឹង​ការ​ផ្ទេរប្រាក់​៤២​លាន​រីង​ហ្គី​ត ស្មើនឹង​ជាង​១០​លាន​ដុល្លារ​អាមេរិក ចូលក្នុង​គណនី​ផ្ទាល់ខ្លួន​របស់លោក ពី​ក្រុមហ៊ុន​SRC International អតីត​អង្គភាព​មួយ​ក្រុមហ៊ុន​1MDB៕

ព័ត៌មានផ្សេងទៀត