អ្នកស្លាប់​​កើន​ដល់​៩៨​​នាក់​​ដោយសារ​​រញ្ជួយ​ដី​​នៅ​ឥណ្ឌូនេស៊ី​

07-08-2018 9:12 am 218
រូបភាព​ផ្ទះខូចខាត​ដោយសាររញ្ជួយដី

​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​រញ្ជួយ​ដី​នៅ​កោះ​Lombok​ប្រទេស​ឥណ្ឌូនេស៊ី កើនឡើង​ដល់​៩៨​នាក់​ហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​Channel News Asia​។ ស្របពេល​ជាមួយគ្នា​មាន​អគារ​រាប់ពាន់​រង​ការខូចខាត ដោយសារ​គ្រោះ​រញ្ជួយ​ដី​នេះ​។ ក្នុង​ថ្ងៃ​ដដែល​ក្រុម​ជួយសង្គ្រោះ​បាន​ជម្លៀស​អ្នកទេសចរ​ជាង​២​ពាន់​នាក់​ចេញពី​កោះ​Lombok ដើម្បី​ការពារ​សុវត្ថិភាព​ពួកគេ​។ ដោយឡែក​ប្រជាជន​ប្រមាណ​២​ម៉ឺន​នាក់ នឹងត្រូវ​ចាកចេញ​ពី​ផ្ទះសម្បែង​ស្ថិត​លើ​កោះ​Lombok និង​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ដូចជា​ស្បៀងអាហារ និង​ថ្នាំពេទ្យ​ជាដើម​។ គួរ​បញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.៩​រ៉ិ​ចទ័​រ បាន​វាយប្រហា​រកោះ​Lombok​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន​៕

ព័ត៌មានផ្សេងទៀត