ប្រទេស​អាស៊ាន​​ព្រួយបារម្ភ​​ពី​សង្គ្រាម​​ពាណិជ្ជកម្ម​​រវាង​​អាមេរិក​​និង​ចិន​

06-08-2018 4:47 pm 322
រូបភាព​​កិច្ចប្រជុំរដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​​នៅសិង្ហបុរី

​ស្របពេល​ជម្លោះ​ពាណិជ្ជកម្ម​កំពុង​តានតឹង​កាន់តែខ្លាំង​រវាង​អាមេរិក​ជាមួយ​ចិន បណ្ដា​ប្រទេស​អាស៊ាន​ក៏​កំពុង​សម្ដែង​ការព្រួយបារម្ភ​ផងដែរ​។ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​ប្រទេស​សមាជិក​អាស៊ាន​ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​០៤​សីហា រដ្ឋមន្ដ្រី​តំណាង​អាស៊ាន​បាន​ស្នើសុំ​ឲ្យ​អាមេរិក​និងចិន​ត្រូវ​ចរចា​គ្នា ដើម្បី​ដើស្រាយ​បញ្ហា​ដែល​កំពុង​កើតឡើង​។ តាមរយៈ​ជម្លោះ​ដែល​រដ្ឋមន្ដ្រី​អាស៊ាន​ចាត់ទុកជា​សង្គ្រាម​ពាណិជ្ជកម្ម ជា​ការគំរាមកំហែង​ពិតប្រាកដ​ដល់​ប្រទេស​អាស៊ាន ហើយ​វា​នឹង​ធ្វើឲ្យ​បញ្ហា​កាន់តែ​ស្មុកស្មាញ​។ 

​សូមបញ្ជាក់ថា អាមេរិក​និង​ចិន​បានប្រកាស​ដំឡើង​ពន្ធ​ទៅវិញទៅមក​លើ​ទំនិញ​នាំចូល គឺ​ដំឡើង​២៥​ភាគរយ​ស្មើនឹង​៣៤​ពាន់​លាន​ដុល្លារ​។ អាមេរិក​ប្រកាស​គ្រោង​ដំឡើង​ពន្ធ​បន្ថែម ហើយ​ចិន​ក៏​ប្រកាស​នឹង​សងសឹក​វិញ​ដូចគ្នា​។ កម្ដៅ​ដែល​កើនឡើង​ពុំទាន់​ដោះស្រាយបាន ទើប​ធ្វើឲ្យ​អន្ដរជាតិ​ព្រួយបារម្ភ​កាន់តែខ្លាំង​៕

ព័ត៌មានផ្សេងទៀត