លោក​សុខ ឥសាន​៖ ជប៉ុន​​ខកចិត្ត​លើ​ទង្វើ​បំផ្លាញ​សន្លឹកឆ្នោត​របស់​អតីត​បក្សប្រឆាំង​

06-08-2018 3:28 pm 10947
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា បានបង្ហាញ​ការខកចិត្ត​ចំពោះ​ការបោះឆ្នោត​នេះ ព្រមទាំង​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​បច្ចុប្បន្ន ឲ្យ​បើកផ្លូ​វចរចា​ជាមួយ​អតីត​គណបក្សប្រឆាំង​ដើម្បី​ផ្សះផ្សា​ជាតិ​។ 

​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មានជ​ប៉ុន NHK បានឲ្យដឹងថា ក្នុង​កិច្ច​ជំនួប​រវាង​ប្រមុខ​ការទូត​ជប៉ុន លោកតា​រ៉ូ កូ​ណូ ជាមួយ​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា កាលពី​ថ្ងៃអាទិត្យ លោក តា​រ៉ូ កូ​ណូ បានបញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​ខក​ចិត្ត ចំពោះ​លទ្ធផល នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ដោយ​ថា មាន​សន្លឹកឆ្នោត​ជា​ច្រើន ត្រូវបាន គ​.​ជ​.​ប​. ចាត់ទុកថា «​មិនបានការ​» ឬ​គ្មាន​សុពលភាព​។ រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​រូបនេះ ក៏​បាន​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ និង​ស្វែងរក​ការចរចា​នយោបាយ​ជាមួយ​អតីត​គណបក្ស​ប្រឆាំង​ដើម្បី​ផ្សះផ្សា​ជាតិ​។​

​ជាមួយគ្នានេះ សារព័ត៌មាន​ជប៉ុន ក៏​បាន​ដកស្រង់​សម្ដី​លោក ប្រាក់ សុខុន ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ការបោះឆ្នោត ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ហើយ​។ 

​យ៉ាងណាមិញ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មានប្រសាសន៍ថា ការ​ដែល​ជប៉ុន​សម្តែង​ការសោកស្តាយ​ចំ ពោះ​ការបោះឆ្នោត ដែល​មាន​សន្លឹកឆ្នោត​ខូច​ច្រើន គឺ​ចង់​បញ្ជាក់ថា គាត់​មិន​ពេញចិត្ត​នឹង ទង្វើ​របស់​ក្រុម​អតីត​បក្សប្រឆាំង ដែល​បាន​ខិតខំ​ធ្វើ​គ្ររប់​រូបភាព​ដើម្បី​បំផ្លាញ​ការបោះឆ្នោត ដោយ​ឃោសនា​ឲ្យ​អតីត​អ្នកគាំទ្រ​ចូលរួម​បំផ្លាញ​ផង​។ 

​លោក​សុខ ឥសាន បន្ថែមថា ដូច្នេះ​ការ​មាន​ស​ម្លឹក ឆ្នោត​ខូច​ច្រើន​នោះ គឺ​កើត​ចេញពី​ឧបាយកល​របស់​ពួក​ប្រឆាំង ជប៉ុន​ចង់​ស្តីឲ្យ​អតីត​បក្សប្រឆាំង​ទេ មិនមែន​ចង់​និយាយថា ការ​ខូច​សន្លឹកឆ្នោត​ច្រើន​មកពី​ការផ្តល់​ជំនួយ​របស់​ខ្លួន​មក​លើគ​.​ជ​.​ប​ឡើយ​។ ការ​ខូច​សន្លឹកឆ្នោត​ច្រើន​នេះ បញ្ជាក់​ច្បាស់​ថា អ្នក​នៅ​គាំទ្រ​អតីត​បក្សប្រឆាំង មាន​មិន​ដល់​៥០​ម៉ឺន​នាក់​ផង​៕


ព័ត៌មានផ្សេងទៀត