ស្លាប់​ជាង​៨០​នាក់​​ដោយសារ​​រញ្ជួយ​ដី​​កម្រិត​៦.៩​រ៉ិ​ចទ័​រ​វាយ​ប្រហារ​​នៅ​ឥណ្ឌូនេស៊ី​

06-08-2018 8:21 am 508
រូបភា​ព​ប្រជាជន​រងគ្រោះ​នៅឥណ្ឌូនេស៊ី

​យ៉ាងហោចណាស់​មនុស្ស​៨២​នាក់​ស្លាប់ និង​របួស​ជាច្រើន​រយ​នាក់​ទៀត បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.៩​រ៉ិ​ចទ័​រ វាយប្រហារ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ព្រឹក​ថ្ងៃទី​០៦​សីហា​នេះ​។ គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​នៅ​កោះ​Lombok ជា​តំបន់​ទេសចរណ៍​មួយ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​។ កាលពី​ល្ងាច​ថ្ងៃទី​០៥​សីហា រញ្ជួយ​ដី​កម្រិត​៦.៩​រ៉ិ​ចទ័​រនេះ ក៏បាន​វាយប្រហារ​នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ​។ 

​តាម​កា​បញ្ជាក់​ពី​ក្រុម​តាមដាន​ភូមិសាស្ដ្រ​អាមេរិក រញ្ជួយ​ដី​នេះ​ដំបូង​ឡើយ​មាន​កម្រិត​៧.០​រ៉ិ​ចទ័​រ តែ​ក្រោយមក​បាន​ធ្លាក់ចុះ​ត្រឹម​៦.៩​រ៉ិ​ចទ័​រ​។ ភ្លាមៗ​ក៏មាន​ការព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ​ផងដែរ ប៉ុន្ដែ​អាជ្ញាធរ​បានប្រកាស​លុប​ចោល​ការព្រមាន​វិញ​។ នៅលើ​កោះ​Lombok​ដែល​ទើប​រងគ្រោះ​កាលពី​ព្រឹក​ថ្ងៃទី​០៦​សីហា​នេះ ក្រៅពី​មនុស្ស​ស្លាប់​បណ្ដាលឲ្យ​អគា​ររាប់ពាន់​ត្រូវ​ខូចខាត​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ឥណ្ឌូនេស៊ី​៕​

ព័ត៌មានផ្សេងទៀត