មេធាវី​រំពឹង​ខ្ពស់​ថា​តុលាការ​នឹង​ដោះលែង​លោក កឹម សុខា ដើម្បី​ព្យាបាល​ជំងឺ​

05-08-2018 5:12 pm 2732
  ស្តាប់
រូបភាពលោក កឹម សុខា ពេលត្រូវបានចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
ស្តាប់ជាសំឡេង

​ការដោះលែង​លោក កឹម សុខា ឲ្យមាន​សេរីភាព ត្រូវបាន​គេ​រំពឹងទុក​ថា​អាច​កើតឡើង នៅក្នុង​សវន​ការ​ថ្ងៃទី​២២ ខែ​សីហា ដោយ​មេធាវី​អះអាងថា លោក កឹម សុខា បាន​បំពេញ​លក្ខណ្ឌគ្រប់​គ្រាន់តាម​ផ្លូវច្បាប់ ដើម្បី​អាច​នៅ​ក្រៅ​ឃុំ​បាន​។ ម្យ៉ាង​លោក កឹម សុខា មាន​ជំងឺ​គៀប​ស​សៃ​ធ្វើទុក្ខ​ដល់​សុខភាព ដែល​មេធាវី​អះអាងថា ត្រូវការ​ការវះកាត់​ដើម្បី​ព្យាបាល​។ ដោយឡែក​អ្នកវិភាគ​យល់ថា ប្រសិនបើ​រដ្ឋាភិបាល ចង់​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ​នោះ លោក កឹម សុខា នឹង​ត្រូវបាន​ដោះលែង​។ 

​ខណៈ​អន្តរជាតិ​កំពុង​ទាមទារ​ជា​បន្តបន្ទាប់ឲ្យមាន​ការដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តុលាការ​កំពូល​នឹង​បើក​សវន​ការសម្រេច​លើ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​២​របស់លោក កឹម សុខា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨​ខាងមុខនេះ​។ 

​លោកស្រី ម៉េង សុភា​រី សមាជិក​ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា អះអាងថា កូនក្ដី​របស់​លោក​ស្រី​នឹង​អាច ត្រូវបាន​ដោះលែង ដោយ​សំអាង​លើ​ហេតុផល​សុខភាព និង​លក្ខណ្ឌ​ច្បាប់​....

​សំឡេង​លោកស្រី ម៉េង សុភា​រី​៖  

​ការបើក​សវន​ការ​នៅ​ថ្ងៃ​ទី​២២​សីហា​ខាង​មុខ​នោះ គេ​នៅ​មិនទាន់​ដឹង​ទេ​ថា​នឹង​មាន​វត្តមាន លោ​កឹម សុខា ចូលរួម ឬ​យ៉ាងណា ខណៈ​ការបើក​សវន​ការ​នា​ពេល​កន្លង​ទៅ​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​វត្ត​មាន​ជន​ត្រូវ​ចោទ កឹម សុខា​នោះ​ទេ​។ មេធាវី​លោក កឹម សុខា បាន​ទាមទារ​ឲ្យមាន​វត្តមាន​កូនក្ដី​នៅក្នុង​សវន​ការ​។ លោកស្រី ម៉េង សុភា​រី លើកឡើងថា ប្រសិនបើ​មាន​វត្តមាន​លោក កឹម សុខា នោះ​តុលាការ​នឹង​អាច​សាកសួរ​ពី​ការលំបាក និង​ហេតុផល​ដែល​លោក​ត្រូវ​នៅក្រៅ​ឃុំ​....

​សំឡេង​លោកស្រី ម៉េង សុភា​រី​៖ 

​ដោយឡែក​មតិ​របស់​អ្នកវិភាគ​នយោបាយ​វិញ​យល់ថា លោក កឹម សុខា អាច​នឹង​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព ប្រសិន​ប្រើ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​បន្ធូ​បន្ថយ​ភាព​តានតឹង និង​ការរិះគន់​ពី​សំណាក់​អន្តរជាតិ​។ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​លោក ហង្ស ពិ​ទូរ បារម្ភ​ថា ស្ថានភាព​នយោបាយ នៅ​កម្ពុជា​នា​ពេល​ប​ច្ចុន្ន​នេះ នឹង​អាច​នាំ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ដូច​ការព្រមាន​កន្លងមក​នេះ ប្រសិនបើ​នៅ​តែ​គ្មាន​ការសម្របសម្រួល​ផ្នែក​នយោបាយ​ណាមួយ​....

សំឡេង​លោក ហង្ស ពិ​ទូ​៖ 

​ស្រប​ជាមួយ​គ្នា​នេះ​ដែរ ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម្សិលមិញ បាន​ថ្លែង​ពី​ប្រទេស​អូស្ដ្រាលី​ថា ខ្លួន​នៅតែ​បន្ត​ចង់​ចរចារ​ជាមួយ​គណបក្ស​កាន់អំណាច​។ កញ្ញា កឹម មនោ​វិទ្យា កូនស្រី​លោក​កឹម សុខា លើកឡើង​ក្នុង​វេទិការ​ចំពោះមុខ​អ្នកគាំទ្រ​ថា ការចរចា​អាច​ធ្វើឡើង​ដោយមាន​៣​ភាគី ពោល​គឺ​មាន​អន្តរជាតិ​ចូលរួម​។​
​យ៉ាងណា​ក្ដី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើង​ថា ការចរចា​នយោបាយ​នៅពេលនេះ គឺ​មិន​អាច​ទៅរួច​នោះទេ​។ លោក​បាន​ចោទ​គណបក្សប្រឆាំង​ថា​ជា​អ្នក​បំផ្លាញ វប្បធម៌​សន​ន្ទនា​...

សំឡេង​លោក សុខ ឥសាន​៖

​ចំពោះ​ការលើកឡើង​ថា​រដ្ឋាភិបាល​អាច​នឹង​ដោះ​លែង​លោក កឹម សុខា ដើម្បី​បន្ថយកម្ដៅ​នយោបាយ ស្រប​តាម​ការទាមទារ​ពី​ប្រទេស​លោកខាងលិច​នោះ លោក​សុខ ឥសាន បាន​ច្រានចោល​។ អ្នកនាំពាក្យ​រូប​នេះ លើកឡើង​ថា​ករណី​លោក កឹម សុខា ជា​ការអនុវត្ត​ច្បាប់ មិន​អាចពាក់ព័ន្ធ​នឹង​នយោបាយ​នោះទេ​....

​សំឡេង​លោក សុខ ឥសាន​៖ 

​ទោះជា​យ៉ាងណា​ក៏ដោយ​លោក ហង្ស ពិ​ទូ មាន​សុទិដ្ឋិនិយម​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នា​ពេល​ប​ច្ចុន្ន​នេះ នឹង​អាច​រក​ដំណោះស្រាយ​បាន​ដោយ អ្នកនយោបាយ​ ថយម្នាក់មួយជំហាន ដើម្បីរួម​គ្នា​កសាង​ប្រទេសជាតិ​...

​សំឡេង​លោក ហង្ស ពិ​ទូ​៖ 

ព័ត៌មានផ្សេងទៀត