ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ព្រមាន​ប្តឹង​លោក​សុខ ទូច​

04-08-2018 6:16 pm 16358

​លោក​សុខ សុវណ្ណ វឌ្ឍនាសារ​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ប្រតិ​ម្មកម្ម​នឹង​ពាក្យ​សម្តី​របស់​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិតសភា ដែលថា គួរ​ចាប់​មេ​ផ្តើមគំនិត​ធ្វើ​យុទ្ធ​ការប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដើម្បី​ទាមទារ​កោះត្រ​ល់ពី​វៀតណាម​មក​វិញ បញ្ចូល​គុក​។ ប្រធាន​គណបក្ស​ទើប​ដុះ​ពន្លក​ថ្មី​នេះ បាន​ព្រមាន​ថា បើសិនជា​លោក​សុខ ទូច មិន​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ពាក្យ​សម្តី​ដែល​ខ្លួន បាន​និយាយ​នេះ​ទេ គណបក្ស​ខ្មែរ​ក្រោក​នឹង​ប្ដឹង ដោយយោង​តាម​ក្រម​ព្រហ្មទណ្ឌ​ជា​ធរមាន​។ 

​យ៉ាងណាមិញ លោក​សុខ ទូច បាន​អះអាង​ថា លោក​គ្មាន​ការព្រួយបារម្ភ ជាមួយ​គណបក្ស​ដ៏​តូចតាច​មួយ​នេះ​ឡើយ​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​។​

សំឡេង​

ព័ត៌មានផ្សេងទៀត