Facebook​និង​​Instagram​​គ្រោង​បង្កើត​​Tools​​ថ្មី​​ជួយ​ដល់​​អ្នកប្រើប្រាស់​

03-08-2018 4:50 pm
ឡូហ្គោសម្គាល់​ក្រុមហ៊ុន​Facebook​និង​Instagram

​ក្រុមហ៊ុន​Facebook​និង​Instagram បានប្រកាស​ក្នុងពេល​ថ្មីៗ​នេះ​ថា នឹង​បង្កើត​កម្ម​tools​ថ្មី ដើម្បី​ជួយ​ដល់​អ្នកប្រើប្រាស់ អាច​រៀបចំ​ពេលវេលា​តាម​ផែនការ​។ ក្រុមហ៊ុន​ទាំង​ពីរបាន​និយាយថា ក្រាហ្វិក​នឹង​បង្ហាញ​ចំនួន​ពេលវេលា​ដែល​អ្នកប្រើប្រាស់​បាន​ចំណាយ ហើយ​នឹងមាន​ការកំណត់​ពេលវេលា ហើយ​បញ្ជូន​សារ​រម្លឹក​ផងដែរ​។ ក្រុមហ៊ុន​Facebook​និង​Instagram គ្រោង​នឹង​បង្កើត​tools​នេះ​ឡើង សម្រាប់​អ្នកប្រើប្រាស់​ជាង​២,២​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​។ ការបង្កើតឡើង​ដោយមាន​ការសហការ​ពី​អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ដ​និង​ស្មារតី​ផងដែរ ប៉ុន្ដែ​មានមតិ​រិះគន់ថា​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​អ្នកប្រើប្រាស់​៕

ព័ត៌មានផ្សេងទៀត