ស្ងាត់ៗHuawei​​ដណ្ដើម​​ចំណាត់ថ្នាក់​​លេខ​ពីរ​​របស់​​Apple​​បាត់​

01-08-2018 1:34 pm
ទូរស័ព្ទក្រុមហ៊ុន​Huaweiដែលដាក់តាំងបង្ហាញក្នុងពិព័រណ៍​​មួយ​​នៅប៉េកាំង

​យោងតាម​តួលេខ​បង្ហាញ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ International Data Corporation(IDC) កាលពី​ថ្ងៃទី​៣១​កក្កដា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​ចិន​Huawei ដណ្ដើមយក​ចំណាត់ថ្នាក់​លេខ​ពីរ​របស់​Apple​ហើយ ជា​ទូរស័ព្ទ​លក់ដាច់​ជាងគេ​បំផុត​ក្នុង​លោក​។ នេះ​គឺជា​លើកដំបូង​ហើយ​ចាប់តាំងពី​ដើមឆ្នាំ​២០១០ ដែល​ក្រុមហ៊ុន​Apple​មិន​ស្ថិតក្នុង​លំដាប់​ពេញនិយម​បំផុត​ទាំងពីរ នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូន​។ 

​ចំណាត់ថ្នាក់​លេខ​មួយ បាន​ទៅលើ​ក្រុមហ៊ុន​ទូរស័ព្ទ​Samsung​របស់​កូរ៉េខាងត្បូង ដែល​នាំចេញ​បាន​៧១,៥​លាន​គ្រឿង​។ ក្រុមហ៊ុន​Huawei​ដែល​ស្ថិតក្នុង​លំដាប់​លេខ​ពីរ នាំចេញ​បាន​៥៤,២​លាន​គ្រឿង និង​ក្រុមហ៊ុន​Apple​ដែល​ស្ថិតក្នុង​លំដាប់ថ្នាក់​លេខ​បី នាំចេញ​បាន​៤១,៣​លាន​គ្រឿង​៕

ព័ត៌មានផ្សេងទៀត