គ.ជ.បប្រកាសពីភាពជោគជ័យនៃការរៀបចំដំណើរការបោះឆ្នោតអាណត្តិទី៦

29-07-2018 4:59 pm 1074

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ។ កម្មវិធីនេះ ធ្វើឡើងបន្ទាប់ពីការបោះឆ្នោត ត្រូវបានបញ្ចប់ ដោយចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះមានការចូលរួមពីសំណាក់ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញការកូរ៉េប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ។ នេះបើតាមការឱ្យពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ចង់ដឹងថា អ្វីជាលទ្ធផលនៃកិច្ចប្រជុំ សូមស្តាប់បទសម្ភាសន៍រវាងគង់ ឧត្តម និងគួន សំបូរ ដែលបានរាយការណ៍ផ្ទាល់ពីក្នុងកម្មវិធី ។ 

សំឡេងបទសម្ភាសន៍៖

ព័ត៌មានផ្សេងទៀត