ការងារ​​ចំនួន១០​ក្នុង​វិស័យ​​​បច្ចេកវិទ្យា​​​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់បំផុត​

23-07-2018 5:23 pm 627
រូបភាព​អ្នកធ្វើការ​ក្នុងវិស័យបច្ចេកវិទ្យា

​បច្ចុប្បន្ននេះ ដោយសារតែ​វិស័យ​បច្ចេកវិទ្យា​រីកចម្រើន​កាន់តែខ្លាំង ជាហេតុ​ធ្វើឲ្យមាន​មនុស្ស​ចាប់អារម្មណ៍ និង​ចូល​បម្រើ​ការងារ​ក្នុង​វិស័យនេះ​កាន់តែខ្លាំង​ដែរ​។ អ្នក​ដែល​ចូល​ប្រើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា ក៏​អាច​ទទួលបាន​ប្រាក់បៀវត្ស​ច្រើន​មិន​ធម្មតា​។ ក្រុមហ៊ុន​Glassdoor​បានបង្ហាញ​របាយការណ៍​ថ្មី​មួយ​របស់ខ្លួន ទាក់ទង​នឹង​ប្រាក់ខែ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ ផ្អែកលើ​ប្រាក់ខែ​ជា​មធ្យម​។ 

​ខាងក្រោម​ជា​ការងារ​ចំនួន​១០​ក្នុង​វិស័យ​បច្ចេកវិទ្យា ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់​៖

១០ វិស្វករ​សន្ដិសុខ​ព័ត៌មាន (១៣១,៣០០ ដុល្លារ​ក្នុង​មួយឆ្នាំ​)

០៩ វិស្វករ​អភិវឌ្ឍន៍​និង​ប្រតិ​បត្ដិការក​ម្ម​វិធី ( ១៣៧,៤០០ ដុល្លារ​ក្នុង​មួយឆ្នាំ​)

០៨ ស្ថាបត្យករ​សហគ្រាស (១៤៤,៤០០ ដុល្លារ​ក្នុង​មួយឆ្នាំ​)

០៧ អ្នកគ្រប់គ្រង​បច្ចេកទេស​កម្មវិធី (១៤៥, ០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​)

០៦ ស្ថាបត្យក​រ​Software (១៤៥,៤០០ ដុល្លារ​ក្នុង​មួយឆ្នាំ​)

០៥ ស្ថាបត្យករ​កម្មវិធី​(App) (១៤៩,០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​)

០៤ ស្ថាបត្យករ​រចនាសម្ព័ន្ធ (១៥៣,០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​)

០៣ អ្នកគ្រប់គ្រង​ការអភិវឌ្ឍ​Software (១៥៣,៣០០ ដុល្លារ​ក្នុង​មួយឆ្នាំ​)

០២ ស្ថាបត្យករ​ទិន្នន័យ (១៥៤,៨០០ ដុល្លារ​ក្នុង​មួយឆ្នាំ​)

០១ អ្នកគ្រប់គ្រង​ការផលិត​កម្មវិធី Software (១៦៣,៥០០ ដុល្លារ​ក្នុង​មួយឆ្នាំ​)៕

ព័ត៌មានផ្សេងទៀត