អង់គ្លេស​​បង្ហាញ​​ភាព​ខ្វះចន្លោះ​​ផ្នែក​សន្ដិសុខ​​នៃ​ផលិតផល​​ក្រុមហ៊ុន​Huawei

20-07-2018 4:47 pm
ឡូហ្គោសម្គាល់​ក្រុមហ៊ុន​Huawei​

​របាយការណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស សិក្សា​លើ​ឧបករណ៍​អេឡិចត្រូនិក និង​ឧបករណ៍​ចល័ត​របស់​ក្រុមហ៊ុន​Huawei បាន​សន្និដ្ឋានថា ឧបករណ៍​ទាំងអស់នេះ​មាន​ការធានា​ត្រឹមត្រូវ មិន​បង្ក​ការគំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ​ទេ​។ ប៉ុន្ដែ​ការស៊ើបអង្កេត​នេះ​បានបង្ហាញ​ផងដែរ ពី​ភាព​ខ្វះចន្លោះ​ក្នុង​ដំណើរការ​វិស្វកម្ម​របស់​ក្រុមហ៊ុន ដែល​វា​បានបង្ហាញ​ពី​ហានិភ័យ​ថ្មី​ ក្នុង​បណ្ដាញ​ទូរគមនាគមន៍​នៅ​ចក្រភព​អង់គ្លេស​។ ហេតុនេះ​ក្រុមហ៊ុន​ចាំបាច់ ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​អាច​កើតឡើង​។​

​ឆ្លើយតប​នឹង​សំណូមពរ ក្រុមហ៊ុន​Huawei​ទទួលស្គាល់ថា នៅមាន​ផ្នែក​មួយចំនួន​ត្រូវ​កែលម្អ​។ អ្នកនាំពាក្យ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ក្រុមហ៊ុន​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​មតិ​ណែនាំ​របស់​អង់គ្លេស ហើយ​ប្ដេជ្ញា​នឹង​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​។ សូមបញ្ជាក់ថា Huawei​គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដ៍​ធំ​មួយ​សម្រាប់​អង់គ្លេស​៕

ព័ត៌មានផ្សេងទៀត