លោក​អ៊ិត សារម្យ​បង្កើត​គណបក្ស«​បំណង​ពលរដ្ឋ»ក្រោយ​ភ្លក់​រសជាតិ​នយោបាយជាមួយ​គណបក្ស​៣

18-07-2018 4:10 pm
លោក​អ៊ិត សារម្យ

​លោក​អ៊ិត សារម្យ​បានប្រឡូក​នយោបាយ តាំងពី​កម្ពុជា​រៀបចំ​ការបោះឆ្នោត​អាណត្តិ​ទីមួយ​មកម្ល៉េះ ដោយ​ដំបូង​លោក​បាន​ចូលរួម ក្នុង​ចលនា​យុវជន របស់​គណបក្ស​ហ្វុន​ស៊ីនប៉ិក និង​ក្រោយមក​បាន​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ជាតិខ្មែរ ដែល​បាន​ប្តូរ​ឈ្មោះ​ជា គណបក្ស​សម រង្ស៊ី​។ លោក​អ៊ិត សារម្យ​បាន​បន្ត​ប្តូរ​ទ្រនុំ​ទៀត ដោយ​មក​ចូលរួម​បង្កើត​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ឆ្នាំ​២០០៦​។ ប៉ុន្តែ ក្រោយ​រួម​រស់នៅ​ជាមួយគ្នា​បាន​៦​ឆ្នាំ លោក​ត្រូវបាន​បណ្តេញ​ចេញពី​គណបក្ស​នេះ នៅ​ឆ្នាំ​២០១២ ដោយសារ​ទំនាស់​ផ្ទាល់ខ្លួន​។​

​អំឡុងពេល​៦​ឆ្នាំ ចាប់តាំងពី​ត្រូវ​បណ្តេញចេញ ក៏មាន​គណបក្ស​មួយចំនួន​ចូល​ចែចូវ លោក​ឲ្យចូល​មក​រួមរស់​ជាមួយ​ដែរ តែ​លោក​បដិសេធ​។ យ៉ាងណា​លោក​អ៊ិត សារម្យ​ដែល​បច្ចុប្បន្នមានវ័​យជាង​៥០​ឆ្នាំ បានសម្រេច​បង្កើត​គណ​បក្ស​មួយ ឈ្មោះថា «​បំណង​ពលរដ្ឋ​»​។ យ៉ាងណា គណបក្ស​ថ្មី​មួយ​នេះ មិនអាច​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ​បានទេ​។ ប៉ុន្តែ​សម្រាប់​លោក​អ៊ិត សារម្យ ថា​នៅតែ​មិនយឺត​ពេល​ឡើយ ដែល​បង្កើត​គណបក្ស​នៅពេលនេះ ដោយ​គណបក្ស បំណង​ពលរដ្ឋ រង់ចាំ​ឱកាស​ចូលរួម​ប្រកួតប្រជែង ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​ទៀត​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​អ៊ិត សារម្យ​ស្ថាបនិក​គណបក្ស​បំណង​ពលរដ្ឋ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ ! 

សំឡេង៖

ព័ត៌មានផ្សេងទៀត