​ហូឡង់​បង្កើត​​រទេះ​អេឡិចត្រូនិច​​​​អាចធ្វើការ​​បាន​ពីរ​យ៉ាង​​នៅក្នុង​​អាកាស​យានដ្ឋាន​

13-07-2018 11:04 am
រូបភាព​អ្នកដំណើរ​ដើរតាម​ក្រោយ​រទេះ​អេឡិច​​ត្រូនិច

​ក្រុមហ៊ុន​អាកាសចរណ៍​ហូ​ឡង់​KLM បាន​បង្កើតរ​ទេះ​អេឡិចត្រូនិ​ចមួយ​(Care-E) ដែល​អាចមាន​មុខងារ​ពីរ​យ៉ាង ជួយ​សម្រួល​ដល់​អ្នកដំណើ​រ​នៅក្នុង​អាកាសយានដ្ឋាន មុនពេល​ឡើង​ជិះ​យន្ដហោះ​។ មុខងារ​ទីមួយ​របស់​Care-E វា​អាច​ដឹកជញ្ជូន​វ៉ា​លី​អ្នកដំណើរ ព្រម​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ស្វ័យប្រវត្ដិ  មិនចាំបាច់​ឲ្យ​អ្នក​ដំណើររុញ​ឬ​កាន់​តាម​ខ្លួន​ទេ គ្រាន់តែ​ដើរ​តាម​ក្រោយ​វា​ប៉ុណ្ណោះ​។ ចំណែក​មុខងារ​ទី​ពីរ វា​ស្គាល់​ដោយ​ស្វ័យប្រវត្ដិ​ជើងយន្ដហោះ​របស់​អ្នកដំណើរ ដូច្នេះ​វា​អាច​នាំ​អ្នកដំណើរ​ទៅកាន់​ទិសដៅ​របស់គេ​បាន ចៀសវាង​ច្រឡំ​ជើងហោះហើរ​។ 

​អ្វីដែល​ពិសេស​មួយទៀត អ្នកដំណើរ​មិនចាំបាច់​និយាយ​ភាសា​ហូឡង់ឬ​អង់គ្លេ​សឡើយ អ្នកដំណើរ​គ្រាន់តែ​ស្កែន​សំបុត្រ​យន្ដហោះ នោះ​នឹង​អាច​ប្រើប្រាស់​បាន​។ បច្ចុប្បន្ន​Care-E​កំពុង​ប្រើប្រាស់​សាកល្បង​នៅ​អាកាសយានដ្ឋាន​​KLM Royal Dutch Airlines ប៉ុន្ដែ​នឹងដាក់​ប្រើប្រាស់​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ញូវយ៉ក​និង​សានហ្វ្រាន់​ស៊ី​ស្កូ​សហរដ្ឋអាមេរិក ឆាប់ៗ​ក្នុង​ឆ្នាំ​២០១៨​នេះហើយ​៕

ព័ត៌មានផ្សេងទៀត