គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្ដឹង​ចំនួន​៥​ក្នុង​ថ្ងៃ​ទី​៦​នៃ​ការឃោសនា​បោះឆ្នោត​

12-07-2018 7:31 pm 1097

​ថ្ងៃទី​១២ ខែកក្កដា​នេះ គឺជា​ថ្ងៃ​ទី​៦ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​។ នៅ​ថ្ងៃនេះ​ដែរគ​.​ជ​.​ប បាន​ទទួល​ពាក្យបណ្ដឹង​ចំនួន​៥​ពី​គណបក្ស​នយោបាយ​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប បណ្ដឹង​ទាំង​៥​នោះ គឺ​នៅ​ខេត្ត​កណ្ដាល​១​ករណី នៅ​ខេត្ត​រតនគិរី​៣​ករណី និង​ខេត្ត​កំពត​១​ករណី​។ ក្នុងនោះ​បណ្ដឹង​ចំនួន​៣​បាន​ដោះស្រាយ​រួចរាល់​ហើយ​។​

​ចំពោះ​ស្ថានភាព​ទូទៅ​នៃ​ការឃោសនា​បោះឆ្នោត​នៅ​ថ្ងៃនេះ គ​.​ជ​.​ប បាន​វាយតម្លៃ​ថា ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​គ្មាន​អំពើរ​ហិង្សារ​កើតឡើង​នោះ​ទេ​។​

គួរបញ្ជាក់​ថា​ការឃោសនាបោះឆ្នោត នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​២៧ ខែកក្កដា ខណៈ​ការបោះឆ្នោត​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

ព័ត៌មានផ្សេងទៀត