សមត្ថកិច្ចឆ្មក់បង្រ្កាបឃ្លាំងស្តុកម៉ូតូក្លែងបន្លំម៉ាកជាង៤០០គ្រឿង

12-07-2018 1:47 pm 668

ម៉ូតូជាង៤០០គ្រឿង ព្រមទាំងគ្រឿងបន្លាស់ជាច្រើនទៀត របស់ក្រុមហ៊ុនចិន យីហោ បូឌីង អ៊ីនវេសមិន ខូអិលធីឌី (BODING INVESTMENT Co.,Ltd) ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ត្រូវបានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃចុះបង្រ្កាប នៅថ្ងៃទី១១ កក្កដា ។

យុទ្ធនាការនេះធ្វើឡើងក្រោយរកឃើញថា ក្រុមហ៊ុនចិនបានក្លែងបន្លំម៉ាករបស់ក្រុមហ៊ុនហុងដា ។ ម៉ូតូដែលសមត្ថកិច្ចរកឃើញរួមមាន ម៉ាក Zoomer-X ចំនួន២២៤គ្រឿង, ម៉ាក MSL-S1 ចំនួន១០០គ្រឿង, ម៉ាក Scoopy ចំនួន៣១គ្រឿង, ម៉ាក Ducati ចំនួន០៣គ្រឿង, ម៉ាកម៉ូតូធំផ្សេងៗចំនួន២០គ្រឿង រួមជាមួយនឹងសម្ភារៈជាគ្រឿងបន្លាស់ផ្សេងទៀត ។

សមត្ថកិច្ចបានសម្រេចដកហូតម៉ូតូចំនួន៤គ្រឿង ក្នុងប្រភេទម៉ាកខុសៗគ្នាដើម្បីធ្វើតេស្ត និងឃាត់ខ្លួនជនជាតិចិន២នាក់ជាអ្នកគ្រប់គ្រង ទៅសាកសួរនៅនាយកដ្ឋានជំនាញក្រសួងមហាផ្ទៃ ចំណែកឯឃ្លាំងស្តុកម៉ូតូ ត្រូវបានតុលាការសម្រេចបិទជាបណ្តោះអាសន្ន ៕ 

ព័ត៌មានផ្សេងទៀត