លោក គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានផ្ញើលិខិតចូលរួមរំលែកទុក្ខមួយច្បាប់ទៅលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ចំពោះករណីគ្រោះទឹកជំនន់ នៅខេត្តភាគខាងលិចនៃប្រទេសជប៉ុន ដែលបណ្តាលឱ្មនុស្សស្លាប់ និងបាត់ខ្លួន ព្រមទាំងបានបំផ្លាញទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ។
បើតាមការឱ្យដឹងពីអាជ្ញាធរជប៉ុន រហូតមកដល់ពេលនេះ ចំនួនមនុស្សស្លាប់ដោយសាគ្រោះទឹកជំនន់នៅប្រទេសជប៉ុនកើនដល់ ១៩៩នាក់ហើយ ខណៈមនុស្ស៥៦នាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ដីភក់ និងគំនរអគារ ដែលបាក់បែក។ ជាមួយគ្នានេះផ្ទះចំនួន១១,២០០ខ្នងគ្មានអគ្គីសនីប្រើប្រាស់ និង ៣០០,០០០ខ្នងទៀតគ្មានទឹកស្អាតប្រើប្រាស់នៅក្នុងខេត្តចំនួន១២។
កាលពីម្សិលមិញប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានផ្ញើសារលិខិតរំលែកទុក្ខមួយច្បាប់ដាច់ដោយឡែកទៅកាន់នាយករដ្ឋន្ត្រីជប៉ុនផងដែរ ជុំវិញករណីទឹកជំនន់នេះ៕