ក្រុមហ៊ុន​ចំនួន​១០​ផ្តល់​ឱកាស​ការងារ​ជិត​មួយ​ពាន់​កន្លែង​ក្នុងថ្ងៃនេះ

12-07-2018 11:26 am 388

​វេទិការ​ការងារ​សម្រាប់​ខែកក្កដា​នេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែកក្កដា ដោយ​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​ចំនួន​១០ ដែល​ផ្តល់​ការងារ​ប្រមាណ​ជិត​៩១៥ កន្លែង ដល់​សាធារណៈ សិស្ស និស្សិត​ដែល​មាន​បំណង់​ស្វែងរក​ការងារ ឬ​ផ្លាស់ប្តូ​ការងារ​។ វេទិការ​នេះ នឹង​ធ្វើឡើង​នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ។​សម្រាប់​សាធារណៈជន​ដែល​មាន​បំណង​ស្វែងរក​ការងារ អាច​ចូលរួមបាន​ដោយ​សេរី ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ប្រវត្តិរូប​សង្ខេប (CV)​។​

​គួរ​បញ្ជាក់ដែរថា កាលពី​ខែ​មិថុនា កន្លងទៅនេះ ទីភ្នាក់ងារ​ជាតិ មុខរបរ​និង ការងារ បានរៀបចំ​វេទិការ​ការងារ​ចំនួន​៤​លើក ដែល​ក្រុមហ៊ុន​ចូលរួម​សហការ​ប្រមាន​៣០​ក្រុមហ៊ុន ដែល​មាន​អ្នកចូលរួម​ជិត​២០០០​នាក់ និង​មាន​អ្នក​ជាប់​ការងារ​ទាំង​បឋម​និង ជា​ស្ថាពរ​ប្រមាណ​១០០០​នាក់​៕

ព័ត៌មានផ្សេងទៀត