គ​.​ជ​.​ប អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរទេស​ពិសេស ចូល​មើល​ការបោះឆ្នោត​

12-07-2018 10:53 am 268

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចេញ​សេចក្តីសម្រេច អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរទេស​ពិសេស មាន​សិទ្ធិ​ចូល​មើល​ការបោះឆ្នោត នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្ត​ដា ឆ្នាំ​២០១៨ ខាងមុខ​។  បើតាម​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប បានបញ្ជាក់​ថា គណៈប្រតិភូ​បរទេស ដែល ចូលរួម​ពិនិត្យ​មើល​ការបោះឆ្នោត មិនមែន​ក្នុងនាម​អ្នកសង្កេតការណ៍ និង​មិន​តម្រូវ​ឲ្យ​ចុះ​វត្តមាន​ទេ​។​

​គ​.​ជ​.​ប ស្នើឲ្យ ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ដែល​បំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សុ​វត្តិភាព និង សណ្តាប់ធ្នាប់​នៅ​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត រួមទាំង​មន្ត្រី គណៈកម្មការ រៀបចំ​ការបោះឆ្នោត គ្រប់​លំដាប់ថ្នាក់ ត្រូវ​សហការ​សម្របសម្រួល ដល់​ភ្ញៀវ​ពិសេស​ដែល​ចូលទៅ ពិនិត្យ​មើល​ការបោះឆ្នោត ឲ្យបាន​ល្អ​ប្រសើរ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត