ក្រសួងក្រើនរំឭកពីការចាញ់បោកក្រុមមួយចំនួនលើ fb តាមការចុចLike, share

12-07-2018 9:56 am 737

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រកាសក្រើនរំឭកដល់ប្រជាពលរដ្ឋទូទៅ ប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយ ដូចជាការឈ្នះរង្វាន់ផ្សេងៗតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ឬវេបសាយជាដើម ។ ការប្រកាសក្រើនរំឭកនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ កក្កដា ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាស្នើចៀសវាងការចុច Like ឬ Share នូវទម្រង់ព័ត៌មានទាំងនោះ ព្រោះវានឹងអាចនាំមកនូវផលវិបាកដូចជា ខាតបង់ពេលវេលា, អាចផ្តល់ឱកាសឱ្យពួកគេប្រមូលយកទិន្នន័យម្ចាស់សាម៉ីខ្លួនទៅប្រើប្រាស់ ក្នុងការបោកប្រាស់ផ្សេងៗ ដូចជា Vishing ឬហៅថា Call ទាក់ទងមកបោកប្រាស់តាមទូរស័ព្ទជាដើម ។ 

នាយកដ្ឋានបញ្ជាក់ថា ការចុច Like ឬ Share មិនត្រឹមតែជួយផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ តែថែមទាំងបង្ហាញថា យើងគាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះដែរ ៕

ព័ត៌មានផ្សេងទៀត