រូងភ្នំ​ថាំ​ហ្លួង​​នឹង​ក្លាយជា​​សារមន្ទីរ​​បង្ហាញ​​ពី​ប្រតិ​បត្ដិកា​រ​ជួយ​សង្គ្រោះ​​ក្មេងៗ​

12-07-2018 9:22 am 1201
ទិដ្ឋភាព​​នៅក្នុង​រូងភ្នំ​ថាំហ្លួង

​រូងភ្នំ​ថាំ​ហ្លួង​ជា​កន្លែង​ដែល​ក្មេងៗ​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់​ជាប់​ក្នុងនោះ​ជាង​២​សប្ដាហ៍ នឹងត្រូវ​កែច្នៃ​ជា​សារមន្ទីរ ដើម្បី​បង្ហាញ​ពី​ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះ​ពួកគេ​។ នេះ​បើតាម​ការបញ្ជាក់​ពី ប្រធាន​ក្រុម​ជួយសង្គ្រោះ​លោក​ណា​រ៉ុង​សាក់ អូ​សុទ្ធ​ថា​ណា​ខន ក្នុងពេល​ធ្វើ​សន្និសីទកាសែត​។ អ្នក​មុជទឹក​អង់គ្លេស​ពីរ​នាក់ បាន​រកឃើញ​ក្មេងៗ​និង​គ្រូបង្វឹក​ក្នុង​រូងភ្នំ បន្ទាប់ពី​ពួកគេ​ជាប់​ក្នុងនោះ​០៩​ថ្ងៃ​។ 

​ក្មេងៗ​និង​គ្រូបង្វឹក​ត្រូវបាន​ជួយសង្គ្រោះ​ចេញ​ក្រៅ​ដោយ​សុវត្ថិភាព ហើយ​ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះបាន​បញ្ចប់​ត្រឹមយ​ប់​ថ្ងៃ​អង្គារ​។ អ្នកជួយសង្គ្រោះ​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន បាន​គូសបញ្ជាក់​ពី​គ្រោះថ្នាក់​ក្នុងពេល​ជួយសង្គ្រោះ​។ ដូច្នេះ​រឿងរ៉ាវ​ទាំងអស់នេះ​នឹងត្រូវ​បង្ហាញ​ក្នុង​រូង​ភ្នំ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ ប៉ុន្ដែ​លោក​នាយករដ្ឋមន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​និយាយថា ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ទាំង​ខាងក្រៅ​និង​ខាងក្នុង​រូង​ភ្នំ ដើម្បី​ការពារ​សុវត្ថិភាព​អ្នកទេសចរ​៕

ព័ត៌មានផ្សេងទៀត