មនុស្សស្លាប់៣នាក់ របួសធ្ងន់៣នាក់ របួសស្រាល១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ថ្ងៃទី១១ កក្កដា ។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បានបង្កឱ្យខូចខាតម៉ូតូ៤គ្រឿង រថយន្តធុនតូច៣គ្រឿង និងម៉ូតូរ៉ឺម៉ក ១គ្រឿង ។
គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ កក្កដា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងចំនួន៨២លើក បណ្តាលឱ្យមនុស្សស្លាប់៥២នាក់ របួសធ្ងន់៨៩នាក់ និងរបួសស្រាល៧៥នាក់ ៕