ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨កក្កដានឹងមានភ្លៀងខ្យល់ខ្លាំងនៅតំបន់ឆ្នេរ

12-07-2018 8:47 am 453

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា បណ្តាខេត្តជាប់ឆ្នេរសមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ជាមួយគ្នានេះ ផ្ទៃសមុទ្រ ក៏នឹងមានខ្យល់បក់បោកខ្លាំង បូករួមនឹងមានរលកខ្ពស់ៗ ។ នេះបើតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយនៅព្រឹកថ្ងៃទី១២ កក្កដា ។

ក្រសួងក្រើនរំឭកដល់ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕

ព័ត៌មានផ្សេងទៀត