រកឃើញ​​ជើង​ខ្លាំង​ពីរ​ក្រុម​​ត្រូវ​ប៉ះគ្នា​​វគ្គ​ផ្ដាច់ព្រ័ត្រ​​World Cup ២០១៨ ហើយ​

12-07-2018 8:27 am 466
វគ្គផ្ដាច់ព្រ័ត្របារាំងត្រូវប៉ះក្រូអាត

​បន្ទាប់ពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ តាំងពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​កាលពី​ថ្ងៃទី​១៤​មិថុនា​មក នៅពេលនេះ​រកឃើញ​ជើង​ខ្លាំង​ពីរ​ក្រុម ដែល​ត្រូវ​ប្រជែង​គ្នា​ដណ្ដើមពាន​World Cup ២០១៨ ហើយ​។ ក្រុម​ខ្លាំង​ទាំងពីរ​គឺ បារាំង​និង​ក្រូ​អាត​។ 

​បារាំង​អាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​យកឈ្នះ​បែលហ្ស៊ិក​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល​១-០​។ ចំណែក​ក្រូ​អាតវិ​ញ​ឈ្នះ​អង់គ្លេស​២-១​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ក្រុម​ពីរ​នេះ​នឹងត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១៥​កក្កដា វេលា​ម៉ោង​១០​យប់​ម៉ោង​នៅ​កម្ពុជា​។ អ្នកឈ្នះ​នឹង​ក្លាយជា​ជើងឯក រីឯ​អ្នកចាញ់​បាន​ត្រឹម​ជើងឯក​រង​ប៉ុណ្ណោះ​។ 

​មុន​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​មកដល់ នៅ​ម៉ោង​៩​យប់​ថ្ងៃទី​១៤​កក្កដា ក៏មាន​ការប្រកួត​មួយគូ​ដែរ គឺ​រវាង​បែលហ្ស៊ិក​ជាមួយ​អង់គ្លេស ដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​បី​។ ដូច្នេះ​តើ​ក្រុម​ណា​ដណ្ដើមបាន​ជើងឯក ហើយ​ជើងឯក​រង និង​ចំណាត់ថ្នាក់​លេខ​បី បាន​ទៅលើ​ក្រុម​ណា​?

ព័ត៌មានផ្សេងទៀត