ក្រសួង​អប់រំ​បង្ហាញ​ថេរវេលា​និង​ចំនួន​ពិន្ទុ​នៃ​វិញ្ញាសា​នីមួយៗ​សម្រាប់​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​

11-07-2018 5:59 pm 312
  ស្តាប់
ស្តាប់ជាសំឡេង

​បើ​តាម​ទំព័រ​ហ្វេ​សប៊ុក​ក្រសួង​អប់រំ បាន​បញ្ជាក់​ឱ្យដឹងថា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ គឺមាន​៧​វិញ្ញាសា ។ សម្រាប់​ថេរវេលា និង​របប​ពិន្ទុ នៃ​គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា ប្រើប្រាស់​រយៈពេល​ប្រឡង​ចំនួន​៩០​នាទី និង​មាន​៧៥​ពិន្ទុ ហើយ​ប្រវិត្តវិទ្យា និង​ភាសាបរទេស មាន​រយៈពេល​៦០​នាទី ៥០​ពិន្ទុ ចំណែក​អក្សរសាស្ត្រ​ខ្មែរ រយៈពេល​៩០​នាទី មាន​៧៥​ពិន្ទុ ដោយឡែក​គណិតវិទ្យា​មាន​រយៈពេល​១៥០​នាទី មាន​១២៥​ពិន្ទុ ។​

​រីឯ​វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​៖ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា ដែល​ប្រើប្រាស់​រយៈពេល​ប្រឡង​៩០​នាទី មាន​៧៥​ពិន្ទុ ។ ចំណែក​មុខវិជ្ជា ផែនដី​-​បរិស្ថាន ភាសាបរទេស​ប្រើប្រាស់ រយៈពេល ៦០​នាទី​ដែល​មាន​៥០​ពិន្ទុ និង​គណិតវិទ្យា ប្រើប្រាស់​រយៈពេល​ប្រឡង​៩០​នាទី ដែលមាន​៧៥​ពិន្ទុ ហើយ​មុខវិជ្ជា​ដែល​បាន​ពិន្ទុ​ខ្ពស់ គឺ​អក្សរសាស្ត្រ​ខ្មែរ មាន​រយៈពេល​១៥០​នាទី និង​១២៥​ពិន្ទុ ។​

​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បានឲ្យ​ដឹង​ដែរថា របប​ពិន្ទុ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ គឺមាន​៥០០​ពិន្ទុ ប៉ុន្តែ ដោយ​មុខវិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់​គឺ ៥០០​ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៣៧,៥​ពិន្ទុ យក​ត្រឹម ២៣៧​ពិន្ទុ ជាប់ ។​

​គូសបញ្ជាក់ថា ការប្រឡង​បាក់​ឌុប សម្រាប់​ឆ្នាំ​សិក្សា​២០១៨ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២០ ខែ​សីហា ។ ក្នុង​ការប្រឡង​ឆ្នាំនេះ មាន​បេក្ខជន​សរុប​ទាំងអស់​ចំនួន ១១៧.០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៩៥ ចែកចេញ​ជា ៤.៧១៧ បន្ទប់ នៅ​រាជធានី និង​ខេត្ត​ទាំង​២៥ ៕


ព័ត៌មានផ្សេងទៀត