ក្រសួងទេសចរណ៍​គ្រោង​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​និស្សិត​រៀន​វិស័យ​ទេសចរណ៍​

11-07-2018 5:56 pm 626
  ស្តាប់
ស្តាប់ជាសំឡេង

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា ក្រោយ​ពី​មើល​ឃើញ​ពី​ភាព​រីកចម្រើន និង​ផលប្រយោជន៍​នៃ​វិស័យ​ទេសចរណ៍​ក្រសួង​និង​ស្ថាប័ន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ជាច្រើន​បាន​រៀបចំ​នូវ​ការផ្តល់​កម្ចី​សិក្សា​សម្រាប់​សិស្ស និស្សិត ក្នុង​វិស័យ​ទេសចរណ៍ ។​ក្នុងនោះ​ដែរ​ក្រសួង​ក៏​បាន​បង្ហាញ​ជាមួយនឹង​លក្ខខណ្ឌ​ងាយស្រួល ដល់​អ្នក​ស្នើ​សុំ​កម្ចី (​អាច​ខ្ចី​បាន​រហូត​ដល់​៦-៧​ឆ្នាំ​) ជាមួយនឹង​អាត្រា​ការប្រាក់​ទាប ដោយ​មិន​តម្រូវឲ្យ​មាន​ទ្រព្យ​បញ្ចាំ ហើយ​ការទូទាត់​សង​មាន​ច្រើន​ជម្រើស ដែល​រួមមាន​៖

​ក្នុង​អំឡុង​ពេល​សិក្សា និស្សិត​ដែល​ខ្ចី​អាច​បង់​សង​តែ​ការប្រាក់​៤​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ទំហំ​ទឹក​ប្រាក់កម្ចី​ចំនួន​៥០០​ដុល្លារ​អាមេរិក​។​ហើយ​អំឡុងពេល​សិក្សា​និស្សិត​អាច​បង់​ទឹកប្រាក់​ដើម និង​ការប្រាក់​ប្រមាណ​៤៦​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ក្នុង​រយៈពេល​មួយ​ឆ្នាំ សម្រាប់​ទំហំ​ទឹកប្រាក់​កម្ចី​ចំនួន ៥០០​ដុល្លារ​អាមេរិក​។​

​បន្ទាប់​ពី​បញ្ចប់​ការសិក្សា ពេល​រក​ការងារ​ធ្វើ​បាន​ហើយ ទើប​និស្សិត​ខ្ចី​បង់​សង​ទាំង​ប្រាក់​ដើម និង​ការ​ក៏បាន ។​ប្រាក់​ដើម និង​ការប្រាក់​ប្រមាណ​៤៦​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ក្នុង​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​ទំហំ​ទឹកប្រាក់​ចំនួន​៥០០​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់ដែរថា ចំពោះ​សិស្ស​និស្សិត ដែល​មាន​បំណង​ចង់​ទទួល​សេវា​ប្រាក់កម្ចី​នេះ​អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​មាន​ផ្តល់​កម្ចី​សិក្សា ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​នោះ​រួមមាន​៖ ធនាគារ​អេស៊ីលីដា ភីអេលស៊ី​ធនាគារ​កាណា​ឌី​យ៉ា ក​.​អ ហ្វូ​តាបា មីក្រូហិរញ្ញវត្ថុ ភីអេលស៊ី ហត្ថា​កសិករ លីមីត​ធី​ត  គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ​ក្រេ​ឌី​ត និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សេ អឹម ការ​៕

ព័ត៌មានផ្សេងទៀត