កម្ពុជា​នឹងរង​ផលប៉ះពាល់​អ្វីខ្លះ​ប្រសិនបើ​EU​ឈប់​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA?

11-07-2018 5:06 pm 1758

​ក្រោយ​លេចលឺ​ព័ត៌មាន​ថា សហភាព​អឺរ៉ុប (EU) កំពុង​ពិចារណា​ក្នុង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​ប្រទេស​កម្ពុជា ដឹកនាំ​សហជីព​ធំៗ​ចំនួន​៥ រួម​នឹង​ប្រធាន​សហជីព​នៅ​តាម​បណ្តា​រោងចក្រ ចំនួន​១១២​នាក់​ទៀត បាន​បើក​កិច្ចប្រជុំ​ដើម្បី​ដាក់​ញត្តិ​រួម​ទៅកាន់​សហភាព​អឺរ៉ុប ឲ្យ​បន្ត​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​បន្ត​ទៀត​។ 

សហជីព​ធំៗ​នៅ​កម្ពុជា បាន​ចាត់ទុកថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​កន្លងមក បាន​បង្កើត​ការងារ រាប់​ម៉ឺន​កន្លែង និង​ផ្តល់​ចំណូល​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ដល់​កម្មករ​-​កម្មការិនី រាប់សែន​នាក់ និង​បាន​ជួយ​ដល់​ក្រុមគ្រួសារ​កម្មករ​រាប់លាន​នាក់ រួចផុត​ពី​ភាពក្រីក្រ​ផងដែរ​។ តើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប កម្ពុជា​នឹង​ទទួលរង​ផលប៉ះពាល់​អ្វីខ្លះ​? សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​៕ ​

សំឡេង

ព័ត៌មានផ្សេងទៀត