លោក​​ហ៊ុន​ ​សែន​​រំលែក​​ទុក្ខ​​ប្រជាជន​​ជប៉ុន​ដែល​​ស្លាប់​ ​និង​​បាត់​​ខ្លួន​​ក្នុង​​គ្រោះ​ទឹក​ជំនន់​

11-07-2018 3:21 pm 455

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្ញើលិខិត​ចូលរួម​រំលែក​ទុក្ខ​មួយច្បាប់​ទៅ​លោក​ស៊ិន ស្ស៊ូ​អាបេ​នាយករដ្ឋមន្ត្រីជ​ប៉ុន និង​ប្រជាជន​ជប៉ុន ចំពោះ​ករណី​គ្រោះទឹកជំនន់ ដែល​សម្លាប់​ប្រជាជន​កើន​ដល់​១៧៩​នាក់ បាត់​ខ្លួន​ជាង​៥០​នាក់ និង​រងរបួស​ជាច្រើន​នាក់​។​

​ក្នុង​សារលិខិត លោក​ហ៊ុន សែន បាន​បញ្ជាក់ថា តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោក​សូម​សម្តែង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ពិសេស​គ្រួសារ​នៃ​សព ក្នុង​គ្រា​ទុក្ខសោក​ដោយ​ការបាត់បង់​ដ៏​ធំធេង​នេះ​។​

​បើតាម​ការ​ឲ្យដឹងពី​អាជ្ញាធ​ជប៉ុន រហូតមកដល់​ថ្ងៃ​ពុធ​នេះ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​បំណាក់​ដី និង​គ្រោះទឹកជំនន់ ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​យ៉ាងគំហុក នៅតាម​តំបន់​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​បាន​កើន​ដល់ ១៧៩​នាក់​ហើយ ខណៈដែល​មនុស្ស​៥៦​នាក់​ទៀត​ត្រូវបាន​គេ​ជឿជាក់ថា ជាប់​ក្រោម​ល្បាប់​ភក់ និង​គំនរ​អគារ​-​លំនៅឋាន ដែល​បាក់បែក​។ ជាមួយគ្នានេះ ផ្ទះ​ចំនួន​១១,២០០​ខ្នង គ្មាន​អគ្គីសនី​ប្រើប្រាស់ និង​៣០០,០០០​ខ្នង​ទៀត​គ្មាន​ទឹកស្អាត​ប្រើប្រាស់​នៅក្នុង​ខេត្ត​ចំនួន​១២៕

ព័ត៌មានផ្សេងទៀត