គ​.​ជ​.​ប​៖ ៤​ថ្ងៃ សកម្ម​ជ​បក្សនយោបាយ​ជាង​១​លាន​នាក់​ចេញ​ធ្វើ​សកម្មភាព​ឃោសនា​

11-07-2018 3:20 pm 413

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈ​កម្មា​ធិ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ប្រាប់​វិទ្យុ​វាយោ អោយដឹង​នៅ​ថ្ងៃទី​១១ ខែ​កក្ត​ដា​នេះ​ថា សកម្មជន​គណបក្ស​នយោបាយ​ទាំង​២០ បាន​ជួបជុំ និង​ចេញ​ឃោសនា​គោលនយោបាយ​បក្ស​រៀងៗ​ខ្លួន ដើម្បី​រក​សំលេងឆ្នោត មាន​ជាង​១​លាន​២​សែន​នាក់​នៅ​ទូទាំង​រាជធានី​-​ខេត្ត​។ លោក​ហង្ស ពុទ្ធា បាន​បញ្ជាក់ទៀតថា គ​.​ជ​.​ប បាន​សង្កេតឃើញថា គណបក្ស​ដែលមាន​សកម្មភាព ច្រើនជាងគេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ការជួបជុំ ការចែក​ខិតប័ណ្ណ ការប្រគុំ​តន្ត្រី និង​ការ​ដង្ហែរ​ក្បួន​ជាដើម​…

​សំលេង​លោក ហង្ស ពុ​ទ្ធោ​៖

​តាម​សេចក្តីប្រកាស​របស់ គជប រយៈពេល​៤​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ចាប់ពី​ថ្ងៃ​ទី​៧-១០​កក្ត​ដា នេះ ការឃោសនាបោះឆ្នោត ដំណើរការ​ដោយ​រលូន គ្មាន​ហិង្សា និង​មាន​សណ្តាប់ធ្នាប់ នៅក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​៕

ព័ត៌មានផ្សេងទៀត