មនុស្ស​ស្លាប់ដោយសារគ្រោះ​មហន្តរាយជំនន់​ទឹកភ្លៀង​នៅ​ជប៉ុនកើនឡើង​ដល់​១៧៩​នាក់​

11-07-2018 2:55 pm 532

​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា កាលពីដើម​ខែកក្កដា​នេះ បង្ក​ជា​ជំនន់​ទឹកភ្លៀង និង​កា​រអិល​បាក់​ដី​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន បណ្តាលឲ្យ​មនុស្ស​ស្លាប់​កើនឡើ​ងដល់​១៧៩​នាក់​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន ឲ្យដឹង​នៅ​ថ្ងៃទី​១១​ខែកក្កដា​នេះ​។ ប្រតិ​ប​ត្ដិ​ការស្វែងរ​កនិង​សង្គ្រោះ​កំពុង​បន្ត ខណៈ​រដ្ឋាភិបាល​អះអាង​ថា មនុស្ស​៦៨​នាក់​បាត់​ខ្លួន​រក​មិនទាន់​ឃើញ​នៅឡើយ​។​

​ក្រៅពី​បណ្តាលឲ្យ​មនុស្ស​ស្លាប់ ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន​ជាច្រើន​ត្រូវបាន​បំផ្លិច​ផ្លាញ​។ នេះ​គឺជា​គ្រោះមហន្តរាយធម្មជាតិ ដ៏​អាក្រក់​បំផុត​កើតឡើង​នៅ​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​ជាង​៣​ទសវត្សរ៍ ដែល​បានធ្វើ​ឲ្យ​ប្រទេស​ជប៉ុន ពោ​ពេញ​ដោយ​ទុក្ខសោក​ជាទីបំផុត​។ 

ព័ត៌មានផ្សេងទៀត