អាជីវកម្ម​ផលិត​​ក្រដាស​​​វេច​ខ្ចប់​​របស់​​SCGផ្ដួចផ្ដើមគំនិតឲ្យ​ប្រជាជន​​​​​​​ប្រើ​​​​​​សំណល់ក្រដាស​​​​​ជា​វត្ថុ​រកប្រាក់

11-07-2018 12:40 pm 276
  ស្តាប់
រូបភាពកាកសំណល់ក្រដាសដែលត្រូវបានផលិតជាក្រដាសវេចខ្ចប់
ស្តាប់ជាសំឡេង

ក្រុមហ៊ុន​Siam Kraft Industry Co., Ltd. ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់​និង​សម្ភារៈ​សាងសង់​SCG​របស់​ថៃ​។ Siam Kraft Industry Co., Lt. ជា​ក្រុមហ៊ុន​ផលិត​ក្រដាស​វេច​ខ្ចប់​ដំបូង​គេ​នៅក្នុង​ប្រទេស​ថៃ ហើយ​បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​តំបន់​អាស៊ាន ដែល​មាន​មូលដ្ឋាន​ផលិត​នៅ​ក្នុង​ប្រទេស​ថៃ ហ្វីលីពីន និង​វៀតណាម​។ រោងចក្រ​ទាំងអស់​របស់​ក្រុមហ៊ុន បាន​បំពាក់​នូវ​ម៉ាស៊ីន​ទំនើបៗ​និង​មាន​គុណភាព​ខ្ពស់ អាច​ផលិត​ក្រដាស​បាន​ជិត​៣​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​

​ក្រុមហ៊ុន​នេះ​ត្រូវបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៦៥ ក្រោម​ឈ្មោះថា Thai Paper Industry Co., Ltd. ក្រោយមក​បាន​ផ្លាស់ប្ដូរ​ឈ្មោះ​ជា Siam Kraft Industry Co., Ltd.​។ ក្នុងនាម​ជា​អ្នក​នាំមុខគេ​ក្នុង​ការផលិត​ក្រដាស​វេច​ខ្ចប់ ក្រុមហ៊ុន​នេះ​បាន​ពង្រឹង​សមត្ថភាព​ផលិត ឆ្លើយតប​នឹង​កំណើន​នៃ​តម្រូវការ​ផ្នែក​ឧស្សាហកម្ម​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ក្នុង​ឆ្នាំ​២០១៤​ក្រុមហ៊ុន​បាន​ធ្វើ​អាជីវកម្ម​ជា​មួយ​ម៉ាស៊ីន​ថ្មី​មួយ​ប្រភេទ​ទៀត​ឈ្មោះ​PM16 ដែល​មាន​លទ្ធភាព​ផលិត​ក្រដាស​បាន​រហូត​ដល់​៣២​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ បំពេញ​តម្រូវការ​របស់​អតិថិជន​។​

​លក្ខណៈ​ពិសេស​នៃ​ការផលិត​ក្រដាស​វេច​ខ្ចប់ ក្រុមហ៊ុន​បាន​យក​កាកសំណល់​ក្រដាស់​ដែល​ប្រើប្រាស់​រួច មក​កែច្នៃ​ជា​វត្ថុធាតុដើម​នៃ​ក្រដាស​វេច​ខ្ចប់​ថ្មី តាមរយៈ​បច្ចេកវិទ្យា​យ៉ាង​ទំនើប​បំផុត​។ ក្រុមហ៊ុន​អនុវត្ដ​ទៅតាម​ទស្សនៈ "​សេដ្ឋកិច្ច​វិលជុំ​” មានន័យ​ថា​សម្ភារៈ​ដែល​ប្រា​ស់រួច ត្រូវ​យក​ទៅ​កែច្នៃ​ជា​ផលិតផល​ថ្មី តួ​យ៉ាង​ការផលិត​ក្រដាស​ជាដើម​។ ធ្វើ​ដូច្នេះ​អាច​កាត់បន្ថយ និង​អភិរក្ស​វត្ថុធាតុដើម​ដែល​នៅ​សេសសល់​លើ​ផែនដី ព្រមទាំង​ចៀសវាង​ការបំពុល​បរិស្ថាន ការបំផ្លាញ​ភពផែនដី​បាន​ផង​ដែរ​។​

​បន្ថែម​លើ​នេះ អាជីវកម្ម​វេច​ខ្ចប់​របស់​ក្រុមហ៊ុន​SCG បាន​នាំមក​នូវ​គំនិត​ផ្ដួចផ្ដើម​មួយ អនុញ្ញាត​ឲ្យ​ប្រជាជន​ក្នុង​សហគមន៍​ទទួលបាន​ប្រាក់កម្រៃ​កាន់តែច្រើន តាមរយៈ​ការកែច្នៃ​កាកសំណល់​ជា​ផលិតផល​ថ្មី​។ ជាក់ស្ដែង​មាន​ការផលិត​សម្ភារៈ​ប្រើប្រាស់​ចេញពី​ក្រដាស​ ដូចជាធ្វើ​ស្បោងយូរ វត្ថុអនុស្សាវរីយ៍​ជាដើម​។ ក្រុមហ៊ុន​ក៏​បាន​សហការ​ជាមួយ​សាលារៀន​នៅក្នុង​សហគមន៍ និង​សិស្សានុសិស្ស ឲ្យ​ពួកគេ​បាន​យល់ដឹង និង​គាំទ្រ​ការកែច្នៃ​កាកសំណល់​ជា​ផលិត​ថ្មី អនុលោម​តាម​ទស្សនទាន​ "​សេដ្ឋកិច្ច​វិលជុំ​" ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព​៕

ព័ត៌មានផ្សេងទៀត