សហជីព​ធំៗ​៥​ដាក់​ញត្តិ​រួម​គ្នា​ស្នើ​EUបន្ត​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់​លើកលែង​អាវុធ​

11-07-2018 10:55 am 514

​សហជីព​ធំៗ​ចំនួន​៥ នៅ​ថ្ងៃ​ទី​១០ កក្កដា បានដាក់​ញត្តិ​រួម​គ្នា​ទៅ​កាន់​សហភាព​អឺរ៉ុប ដើម្បី​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA) ដល់​ប្រទេស​កម្ពុជា​។ ​ញត្តិ​របស់​សហជីប​ធំៗ​ទាំង​៥ រួមមាន​៖ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា សហភាព​កម្ពុជា​ពន្លឺ​កម្មករ សហភាព​ជាតិ​កម្ពុជា​កា​រពារ​កម្មករ សហភាព​សហជីព​ជាតិ​ឯករាជ្យ​កម្ពុជា និង​សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា​។​

​យោង​តាម​ញត្តិ​ទាំង​៥ សហជីព​ធំៗ​នៅ​កម្ពុជា បាន​ចាត់ទុកថា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សហភាព​អ៉ឺរ៉ុប ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​២ របស់​ប្រទេស​កម្ពុជា​។ EBA បាន​បង្កើត​ការងារ រាប់​ម៉ឺន​កន្លែង និង​ផ្តល់​ចំណូល​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ដល់​កម្មករ​-​កម្មការិនី​រាប់សែន​នាក់ និង​បាន​ធ្វើឲ្យ​ក្រុមគ្រួសា​ររបស់​ពួកគេ​នៅតាម​ជនបទ​រាប់លា​ន​នាក់ បាន​រួចផុត​ពី​ភាពក្រីក្រ ព្រមទាំង​បាន​ធ្វើឲ្យ​បងប្អូន​របស់​ពួកគេ បាន​បន្ត​ការសិក្សា​ផងដែរ​។​

​ញត្តិ​បាន​បញ្ជាក់ទៀតថា ក្នុងនាម​សហជីព​ដែល​មាន​តួនាទី​ការពារ​ផលប្រយោជន៍ និង​សិទ្ធិ​សេរីភាព​របស់​កម្ម​ករ​និយោជិត​ទាំងអស់ សហជីព​សូម​ទទូច​ដល់​អ៊ឺរ៉ុប មេត្តា​ពិចារណា​ឲ្យបាន​ហ្មត់ចត់ ពី​ផលប៉ះពាល់​ន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ពី​កម្ពុជា ដែល​ការដក​នេះ នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ផ្ទាល់ និង​មុខរបរ​ដែល​ពាក់ព័ន្ធ និង​វិស័យ និង​ផលិត​ស្បែកជើង​នេះ​៕

ព័ត៌មានផ្សេងទៀត