៦​​ខែ​ឆ្នាំ​២០១៨​​នេះ​ ​ការ​នាំ​ចេញ​​អង្ករ​​របស់​​កម្ពុជា​​ធ្លាក់​ចុះ​​ជិត​​៦​​ភាគរយ​

11-07-2018 10:05 am 491

បើតាម​ការ​ឲ្យដឹងពី​លេខាធិការដ្ឋា​ន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ជាង​២៧​ម៉ឺន​តោន ធ្លាក់ចុះ​៥.៩០​ភាគរយ​។ របាយការណ៍​បញ្ជាក់ថា ចាប់ពី​ខែមករា ដល់​មិថុនា ឆ្នាំ​២០១៨ កម្ពុជា​នាំចេញ​អង្ករ​បាន ២៧១,៥៣៧​តោន ធ្លាក់ចុះ​៥.៩០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៧ ដែល​នាំចេញ​បាន ២៨៨,៥៦២​តោន​។​

​យ៉ាងណាក៏ដោយ ប្រទេស​ចិន​នៅតែ​ឈរ​លំដាប់​ទី​១​នៃ​ទីផ្សារ​នាំចូល​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ គឺមាន​៦​ម៉ឺន​តោន​, ប្រទេស​បារាំង​ជិត​៤​ម៉ឺន​តោន​, ប្រទេស​ម៉ាឡេស៊ី ជាង​២​ម៉ឺន​តោន​។ នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅ កម្ពុជា​នាំចេញ​អង្ករ​សរុប​បាន​ជាង​៦៣​ម៉ឺន​តោន​៕

ព័ត៌មានផ្សេងទៀត