ក្មេងៗ និង​គ្រូបង្វឹក​ទាំង​១៣​នាក់​ត្រូវបាន​សង្គ្រោះ​ពី​រូងភ្នំ​ទាំងអស់គ្នា​ហើយ​

10-07-2018 8:03 pm 2375

​ក្រុម​ក្មេង​ប្រុស​កីឡាបាល់ទាត់ ជាមួយ​គ្រូបង្វឹក​របស់​ពួកគេ ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​នាំ​ចេញ​មក​ក្រៅ​ដោយ​សុវត្ថិភាព ទាំង​១៣​នាក់​ហើយ នៅ​ល្ងាច​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​បើ​តាម​សារព័ត៌មាន​អង់គ្លេស BBC​។​

​គិត​ត្រឹម​ថ្ងៃ​អង្គារ៍​នេះ ពួកគេ​បាន​ជាប់​នៅក្នុង​រូងភ្នំ​អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ ​ពោល​គឺ​ចាប់តាំងពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា​មក​ម្លេះ​។​

​ក្រុម​ជួយសង្គ្រោះ​ប្រើពេល​៣​ថ្ងៃ​ទើប​អាច​នាំ​ក្មេងៗ និង​គ្រូបង្វឹក​របស់គេ​ចេញមកក្រៅបាន​ទាំងអស់​គ្នា​។ ពួកគេ​ត្រូវបាន​បញ្ចូន​ភា្ល​មៗ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​តាមដាន​សុខភាព​៕

ព័ត៌មានផ្សេងទៀត