ការការពារ និងកម្ចាត់ខ្មូតគ្រាប់ស្រូវ

10-07-2018 4:27 pm 522

វដ្តជីវិត៖
- ខ្មូតមានរាងជាស៊ីឡាំង និងមានស្នាមប្រហោងរាងមូលតម្រៀបគ្នាជាជួរៗ នៅលើស្លាបរឹងរបស់វា ។ វាអាចរស់នៅបាយរយៈពេល១ឆ្នាំ ។
- ពងរបស់វានៅលើគ្រាប់ស្រូវ ។
- ដង្កូវរបស់ខ្មូតនេះ មានជើងមុខ និងអាចរស់នៅបាន ពី៤ទៅ៥សប្តាហ៍ ។

ស្នាមបំផ្លាញ៖
- ដង្កូវស៊ីនៅផ្នែកខាងក្នុង និងក្រៅនៃគ្រាប់ស្រូវ វាចូលចិត្តស៊ីអង់ដូស្ពែមគ្រាប់ស្រូវ ។
- ការស៊ីបំផ្លាញរបស់សត្វខ្មូតនេះ សង្កេតឃើញមានធូលីម្សៅក្នុងឃ្លាំង ។

វិធានការការពារ ៖
- គ្រាប់អង្ករដែលត្រូវហាលឱ្យស្ងួតល្អ និងរក្សាទុកឱ្យស្ងួតជានិច្ច ។
- ករណីគ្រាប់សើម ត្រូវសម្ងួតវាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
- មិនត្រូវរក្សាទុកគ្រាប់ដែលរងការបំផ្លាញ ពីព្រោះគ្រាប់ទាំងនោះអាចផ្ទុកពងសត្វល្អិត ។
- ករណីគ្រាប់ស្រូវមានបរិមាណច្រើន និងរក្សាទុកក្នុងរយៈពេលយូរ ចូរប្រើប្រាស់ថ្នាំបង្ហុយ (Fumigate) យូរៗម្តង ។
- រក្សាកន្លែងទុកដាក់ឱ្យបានស្អាតជានិច្ច ។

វិធានការកម្ចាត់ ៖
- រែង ឬអុំដើម្បីញែក និងរើសត្វល្អិត ព្រមទាំងគ្រាប់ដែលខូចខាតចេញ (សម្រាប់បរិមាណតិចតួច ជាលក្ខណៈគ្រួសារ) ។
- ដាក់ស្លឹកស្តៅចូលទៅក្នុងឃ្លាំង ឬជង្រុក ដើម្បីបណ្តាញសត្វល្អិត ។
- បាញ់ថ្នាំសម្លាប់សត្វល្អិតលើផ្ទៃឃ្លាំង ខាងក្នុងទាំងមូល និងជុំវិញផ្ទៃបាវខាងក្រៅ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង ) 

ព័ត៌មានផ្សេងទៀត