ឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់១៥នាក់នៅថ្ងៃនេះ

10-07-2018 4:21 pm 630

ជនជាតិវៀតណាមសរុប១៥នាក់ ក្នុងនោះស្រី៥នាក់ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១០ កក្កដា ក្រោយពួកគេបានឆ្លងដែន និងធ្វើការខុសច្បាប់នៅកម្ពុជា ។

យុទ្ធនាការនេះ ត្រូវបានធ្វើឡើងនៅ២ទីតាំង ទីតាំងទីមួយ នៅចំណតរថយន្តក្រុងភ្នំពេញ ហូជីមិញ ៣កន្លែង ទល់មុខវត្តមហាមន្រ្តី ផ្លូវព្រះសីហនុ សង្កាត់វាលវង់ ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩នាក់ ក្នុងនោះស្រី៤នាក់ និងទីតាំងទីពីរ ហាងលក់គុយទាវ កាហ្វេ ផ្លូវលេខ១១៣កែង២៧៦ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិវៀតណាមបានចំនួន៦នាក់ ក្នុងនោះស្រី១នាក់ ៕

ព័ត៌មានផ្សេងទៀត