រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោកJeremy Hunt ត្រូវចូលមកជំនួសលោកBoris Johnson ដែលបានលាលែងពីតំណែង រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃចន្ទ។ នៅក្នុងលិខិតលាលែងពីតំណែងលោក Boris Johnson បានសរសេរសារមិនពេញចិត្ត ចំពោះផែនការរបស់លោកស្រី Theresa Mayនាយករដ្ឋមន្ត្រីអង់គ្លេស ដែលនៅតែស្និទ្ធស្នាលជាមួយសហភាពអឺរ៉ុប ខណៈអង់គ្លេសមិនទាន់សម្រេចបាន ការចាកចេញពីសមាជិកសហភាពអឺរ៉ុបនៅឡើយ។
ដោយឡែក លោក Jeremy Hunt ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសថ្មី មានអាយុ៥១ឆ្នាំ មានបទពិសោធន៍បម្រើការងារជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងធ្លាប់បម្រើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ព្រមទាំងកិច្ចការងារជាច្រើនផ្សេងទៀតផងដែរ៕