មនុស្ស​ស្លាប់ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ជប៉ុនកើន​ដល់​១០០​នាក់​

09-07-2018 12:05 pm 810

​មនុស្ស​យ៉ាងហោចណាស់​១០០​នាក់​ហើយ បាន​ស្លាប់បាត់​បង់ជីវិត និង​ប្រមាណ​៥០​នាក់​ទៀត បាត់​ខ្លួន ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន បង្ក​ជា​ជំនន់​ទឹកភ្លៀង​និង​ការ​រអិល​បាក់​ដី​។ នេះ​បើតាម​ការ​ឲ្យដឹងពី​អ្នកនាំពាក្យ​រដ្ឋាភិបាលជ​ប៉ុន​។ ក្រុម​អ្នក​ជួយសង្គ្រោះ និង​កងទ័ព​បន្ត​ប្រតិបត្តិការ​ស្វែងរក​មនុ​ស្សបាត់​ខ្លួន នៅក្នុង​ល្បាប់​ភក់ និង​ទឹក​ដើម្បី​សង្គ្រោះ​ជីវិត​។ 

​សូមបញ្ជាក់ថា ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់មាន នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន បានចាប់ផ្តើម​នៅ ដើម​ខែកក្កដា​នេះ ដោយ​ភ្លៀង​បាន​ធ្លាក់​ច្រើនជាង​ធម្មតា​រហូតដល់​ទៅ ៣ ដង​ឯណោះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ រួម​មានដូចជា ការស្វែងរក​អ្នក​បាត់​ខ្លួន និង​អ្នក​ជាប់​នៅ​កន្លែង​ផ្សេងៗ រដ្ឋាភិបាល​ជប៉ុន បាន​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រាអាសន្ន​មួយ នៅ​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី និង​អ្នក​ជួយសង្គ្រោះ​ចំនួន ៥៤ ០០០ ដែលជា​ទា​ហ៊ាន ប៉ូលិស ជាដើម ត្រូវបាន​បញ្ជូនទៅ​ភាគ​និរតី​និង​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ 

​នៅ​តំបន់​ខ្លះ​បើទោះបីជា​ភ្លៀង​បាន​រាំង ហើយ​ទឹកបាន​ស្រក​ទៅវិញ​ហើយ​ក៏ដោយ ក៏​គេ​នៅតែ​បន្ត​ឲ្យ​ជម្លៀ​សមនុស្ស​ចេញ ដោយសារ​បារម្ភ​ពី​ការ​រអិល​បាក់​ដី អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​៕

ព័ត៌មានផ្សេងទៀត