ក្មេងប្រុស​៨​នាក់​និង​គ្រូបង្វឹករង់ចាំ​ក្រុម​សង្គ្រោះយក​ពួកគេ​ចេញ​នៅថ្ងៃនេះ​

09-07-2018 10:48 am 2451
ក្រុមសង្រ្គោះធ្វើដំណើរក្នុងរូងភ្នំ

​ប្រតិបត្តិការ​យក​ក្មេងៗ​ចេញពី​រូងភ្នំ​ថាំ​ហ្លួង​ប្រទេស​ថៃ ថ្ងៃទី​ពីរ​បានចាប់ផ្តើម នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បន្តទៀត បន្ទាប់ពី​បេសកកម្ម​យក​ក្មេងៗ​ចេញ​ថ្ងៃ​ទីមួយ បញ្ចប់​ដោយ​ជោគជ័យ កាលពី​យប់​ថ្ងៃទី​៨​ខែកក្កដា​។ ពោល ក្មេងៗ​ចំនួន​៤​នាក់ ត្រូវបាន​ក្រុម​អ្នក​មុជទឹក អមដំណើរ យក​ចេញពី​ក្នុង​រូងភ្នំ​បាន​ដោយ​ជោគជ័យ ដោយ​ប្រើ​អុកស៊ីសែន​ជំនួយ​ដល់​ការដកដង្ហើម​។​

​ក្រុម​ក្មេងៗ​ទាំង​៤​នាក់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​រពេទ្យ ហើយ​ពួកគេ​នៅមាន​សុខភាព​ល្អ ពុំមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះទេ បើទោះបី​រស់នៅក្នុង​ភាព​ងងឹត​សូន្យឈឹង មិនឃើញ​ពន្លឺ​ថ្ងៃ​អស់​រយៈពេល​កន្លះ​ខែ​ហើយ​ក្តី​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ថៃ​។ 

ព័ត៌មានផ្សេងទៀត